[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Jiaji ស៊េរីឆ្នាំ ២០២៥ ប្រភេទ MPV ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១៥ ០៨១ ដុល្លារ ដល់ ១៦ ៤៥៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ។
Geely Jiaji ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៧៨ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ មានរបៀបចំនួន ៣ រួមមាន Smart, Sport និង Eco ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៦ ម.ម ទទឹង ១ ៩០៩ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០៥ ម.ម ដោយបានភ្ជាប់ជាមួយការឌីស្សាញរូបរាងផ្នែកខាងក្រៅបែបស្ព័រ ជាមួយប៉ាណា និងរន្ធខ្យល់ទំហំធំ ចង្កៀងមុខ-ក្រោយ LED ក៏ដូចចាថាសកង់ស្ព័រទំហំ ១៨អ៉ីញ ព្រមទាំងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ គាំទ្រដោយប្រព័ន្ធបញ្ជាដោយសំឡេង AI រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold និងមួយចំនួនច្រើនទៀតផងដែរ ៕