ឡាន MPV របស់ Nissan ជំនាន់ថ្មី ប្រើម៉ាស៊ីន e-POWER ចេញលក់នៅប្រទេសជប៉ុនតម្លៃខ្ទង់ ២មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Serena e-POWER Autech ជំនាន់ទី ២ ប្រភេទ MPV ដែលរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងប្រេងសាំង ជាមួយតម្លៃលក់ចាប់ពី ២៦ ៤២៩ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

រថយន្តនេះ បំពាក់ដោយម៉ាស៊ីន e-Power ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៤ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ១៦៣ សេះ និងកម្លាំងរមួល ៣១៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអបលេខអូតូ CVT និងមានកម្រិតស៊ីប្រេងចន្លោះពី ៤-៥លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Serena e-POWER Autech មានបំពាក់ប៉ាណាមុខមួយផ្ទាំងអបជាមួយអក្សរ Autech ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Nissan 360° Safety Assist ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញជាកាប៊ីន ៣ជួរមាន ៧កៅអី ដោយបានកុងទ័របង្ហាញព័ត៌មានទំហំ ៧អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំលេង ៦ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម