ឡាន MPV អគ្គិសនីសុទ្ធរបស់ Geely សាកភ្លើង ១០នាទី ជិះបាន ២០០គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely LEVC L380 ប្រភេទ MPV ៨កៅអី នៅក្នុងទីផ្សារប្រទេសចិន និងឈានជើងចូលទីផ្សារអន្តរជាតិនៅ ២ឆ្នាំខាងមុខ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម ដែលមានទំហំធំជាងរថយន្ត Toyota Alphard និងបានមានការឌីស្សាញនៅផ្នែកខាងមុខ ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយជម្រើសកៅអី ៦ និងកៅអី ៨ ដោយកៅអីជួរទី ២ និងទី ៣ អាចបត់រាបស្មើរបាន ដែលផ្តល់នៅភាពទូលាយ ក៏ដូចជាកន្លែកផ្ទុកបានច្រើនផងដែរ ។

រីឯនៅផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២៦០ សេះ និងអាគុយរបស់ក្រុមហ៊ុន CATL ទំហំ ៧៣ គីឡូវ៉ាត់ម៉ោង ដល់ ១២០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ១០-៨០% ប្រើរយៈពេល ៣០ នាទី និងសាកថ្មត្រឹម ១០ នាទីអាចបើកបរបាមចម្ងាយ ២០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម