[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Geely LEVC L380 ប្រភេទ MPV ៨កៅអី ជាមួយតម្លៃលក់ចាប់់ពី ៥២ ៣០០ ដុល្លារ ដល់ ៦៦ ០៥០ ដុល្លារ ហើយគ្រោងចេញលក់ជាផ្លូវការនៅថ្ងៃទី ២៥ ខែកក្កដា នេះនៅក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SOA platform មានប្រវែងតួខ្លួនសរុប ៥ ៣១៦ ម.ម ទទឹង ១ ៩៩៨ ម.ម កំពស់ ១ ៩៤០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ១៨៥ ម.ម មានការឌីស្សាញនៅផ្នែកខាងមុខទាន់សម័យ ជាមួយប៉ាណាបិទជិតអបដោយចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ដៃទ្វារប្រភេទ flash-door និងប្រើប្រាស់នៅថាសកង់ស្ព័រ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង LCD ទំហំ ១០,២៥ អ៊ីញ អេក្រង់បញ្ជារ touchsreen ទំហំ ១៥,៤ អ៊ីញ ក៏ដូចជាអេក្រងលើកញ្ជាក់ទំហំ ១៩,៨ អ៊ីញ អេក្រង់កម្សាន្តខាងក្រោយទំហំ ១២,៨ អ៊ីញ អេក្រង់លើកុងស៊ូលខាងក្រោយទំហំ ៥,៩៨ អ៊ីញ និងអេក្រង់់ឌីជីថលសម្រាប់់មើលសកម្មភាពផ្នែកខាងក្រោយទំហំ ៩,២ អ៊ីញ ផងដែល ដែលអេក្រង់ទាំងអស់នេះមានការគាំទ្រដោយ Flyme Auto system និងបន្ទះឈីប Dragon Eagle-1 automotive-grade និង 7-nanometer cockpit chips ព្រមទាំងទទួលបានប្រព័ន្ធសុវត្តិភាពជាច្រើនដូចជា sensor ២៨ គ្រាប់ ពោងសុវត្តិភាព ១១ ចំនុច និិងដំបូល panoramic sunroof ទំហំ ២,១៨ ម៉ែត្រការ៉េជាដើម។
ចំពោះផ្នែកថាមពលវិញ រថយន្តប្រភេទ MPV នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនី ១ ប៉ុង ១ និងម៉ូទ័រអគ្គិសនី ២ ប៉ុង ២ សម្រាប់ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ ផលិតកម្លាំងបាន ២៦៨ សេះ និងកម្លាំងរមួល ៣៤៣ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ដល់ ១១៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៥៧០- ៦៧៥ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង ចំណែកឯម៉ូទ័រអគ្គិសនី ២ ប៉ុង ២ វិញផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៦៨៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៧៨៥- ៨០៥ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង។
គួរបញ្ជាក់ផងថាសម្រាប់ប្រព័ន្ធថាមពលខាងលើនេះត្រូវបានគាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកឡើងពី ១០-៨០ ភាគរយចំណាយពេល ៣០ នាទី និងអាចបើកបរបាន ២០០ គីឡូម៉ែត្រ ដោយគ្រាន់តែសាក ១០ នាទីប៉ុណ្ណោះ។