រថយន្ត Nissan Skyline GT-R V-Spec II Nur ស៊េរីឆ្នាំ២០០២ មួយគ្រឿង ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ នៅក្នុងប្រទេសជប៉ុន។
ថ្វីបើរថយន្តនេះបានចាកចេញពីរោងចក្រជាង ២០ឆ្នាំមុនក្តី ប៉ុន្តែវាមិនទាន់ត្រូវបានចុះបញ្ចីប្រើប្រាស់ឡើយ ដែលមានន័យថា វាជារថយន្តថ្មី ខណៈស្ថានភាពរបស់វាបានបញ្ជាក់យ៉ាងច្បាស់តែម្តង។
គួរឲ្យដឹងថា រថយន្ត Nissan Skyline GT-R ម៉ូដែល V-Spec II Nur នេះត្រូវបានផលិតត្រឹម ៧១៨គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះមាន ១៥៩គ្រឿងជាពណ៌ស។
យ៉ាងណាមិញ រថយន្ត Nissan Skyline GT-R ឆ្នាំ២០០២ ខាងលើ ទើបតែត្រូវគេប្រើបាន ១០គីឡូម៉ែត្រប៉ុណ្ណោះ ហើយត្រូវបានដាក់លក់ដេញថ្លៃចាប់ពី ៥០ ០០០ ០០០យ៉េន ឬស្មើនឹង ៤៥០ ០០០ដុល្លារឯណោះ៕