ឡាន Prius ប្រើប៉ុងពីរ បើកលើផ្លូវទឹកកក ងាយដូចបកចេក (មានវីដេអូ)

រថយន្ត Prius ស៊េរី​ឆ្នាំ ២០១៩ ទើប​តែ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ នាពេលកន្លង​ទៅ​នេះ ដោយ​ក្រុមហ៊ុន Toyota បាន​បន្ថែម​ជម្រើស​ប៉ុង​ពីរ​ជា​លើក​ដំបូង​បង្អស់​សម្រាប់​រថយន្ត Hybrid មួយ​នេះ។

រថយន្ត Prius ប្រើ​ប៉ុង​ពីរ AWD-e បាន​បន្ថែម​ម៉ូទ័រ​អគ្គិសនី​មួយ​ទៀត ដែល​ផ្តល់​កម្លាំង​ដល់​កង់​ខាង​ក្រោយ នៅ​ពេល​ត្រូវ​ការ។ វា​នឹង​ដំណើរការ​នៅ​ល្បឿន​រហូត​ដល់​ទៅ ៦៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ជួយ​ឲ្យ​កង់​តោង​ស្អិត​លើ​ផ្លូវ​រអិល​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឥឡូវ​នេះ​ក្រុមហ៊ុន Toyota បាន​ប្រើ​អាគុយ Hybrid ថ្មី ប្រភេទ nickel-metal ដែល​ធ្វើ​ការ​យ៉ាង​ប្រសើរ​ទោះ​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ត្រជាក់។ អាគុយ​នោះ​ត្រូវ​បាន​ដាក់​នៅ​ក្រោម​កៅអី​អ្នកដំណើរ​ផ្នែក​ខាង​ក្រោយ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃ្លុប​ខាង​ក្រោយ និង​កន្លែង​ដាក់​ជើងរបស់​អ្នកដំណើរ​ខាង​ក្រោយ​ឡើយ។

រថយន្ត Prius AWD-e ជា​មធ្យម​ស៊ី​សាំង ៤,៧ លីត្រ​លើ​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ ខណៈ Prius ប៉ុង​មួយ​ជា​មធ្យម​ស៊ីសាំង ៤,២ លីត្រ​លើ​ចម្ងាយ​ផ្លូវ ១០០ គីឡូម៉ែត្រ។

ថ្មីៗ​នេះ គេហទំព័រ Edmunds បាន​យក​រថយន្ត Prius ប្រើ​ប៉ុង​មួយ FWD និង​ប៉ុង​ពីរ AWD ទៅ​សាកល្បង​លើ​ផ្លូវ​ទឹកកក ដើម្បី​ស្វែង​យល់​ពី​ភាព​ខុស​គ្នា។ ជា​លទ្ធផល​វា​ពិត​ជា​ខុស​ប្លែក​គ្នា​ពិត​មែន ចំពោះ Prius ប្រើ​ប៉ុង​មួយ និង​ប្រើ​ប៉ុង​ពីរ៕

ចង់​ដឹង​យ៉ាង​ណា ទៅ​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម