ឡាន RAM 1500 TRX ប្រភេទពិសេស លក់ដាច់អស់ក្នុងពេលត្រឹម ៣ម៉ោង

នៅ​ពេល​ដែល RAM បង្ហាញ​ចេញ​រថយន្ត​ 1500 TRX Launch Edition មាន​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​នឹង​តម្លៃ​របស់​វា ដែល​មាន​ចាប់​ពី ៩២ ០១០​ដុល្លារ​ឯណោះ។

យ៉ាងណាក្ដី RAM បាន​បញ្ជាក់​ថា​​រថយន្ត​​​​​សរុប​ទាំង​អស់​​​ ៧០២​គ្រឿង​នៃ​ 1500 TRX Launch Edition នេះ បាន​លក់​ដាច់​អស់​ក្នុង​ពេល​ប្រហែល​ជា ៣​ម៉ោង​ប៉ុណ្ណោះ។ គួរ​ដឹង​ថា​រថយន្ត​ 1500 TRX Launch Edition នេះ មាន​តម្លៃ​ថ្លៃ​ជាង​ប្រភេទ​ធម្មតា​​ខ្ទង់ ២​ម៉ឺន​ដុល្លារ ដោយ​វា​ពិសេស​ត្រង់​ថា​មាន​រូបរាង​ខុស​ពី​ប្រភេទ​ធម្មតា និង​មាន​​បង្កើន​សមត្ថភាព​លើ​ការ​បើកបរ​ផ្លូវ​ពិបាក​កាន់​តែ​ខ្លាំង​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​រថយន្ត​ភីកអាប់​​​ 1500 TRX Launch Edition នេះ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ដូច​ជា​ប្រភេទ​ធម្មតា​ដែរ ពោល​គឺ​មាន​ម៉ាស៊ីន Supercharged ចំណុះ៦ ៦,២លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧០២សេះ។ វា​មាន​ប្រើ​ប្រាស់​ប្រអប់​លេខ​អូតូ ៨វគ្គ និង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។ ម៉ាស៊ីន​រថយន្ត​ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៤,៥វិនាទី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម