កាលពីដើមសប្ដាហ៍នេះ រថយន្ត Range Rover ដំបូងដែលផលិតឡើងក្រោមវិធានការគម្លាតសង្គម បានបើកចេញពីសង្វាក់ផលិតកម្មនៃរោងចក្ររបស់ Jaguar Land Rover នៅក្រុង Solihull ប្រទេសអង់គ្លេស។
ក្រុមហ៊ុន JLR បានអនុវត្តន៍នូវវិធានការគម្លាតសង្គម, ការរស់នៅស្អាត និងការត្រួតពិនិត្យសុខភាពបុគ្គលិកសម្រាប់សង្វាក់ផលិតកម្មរបស់ខ្លួន តំបន់វិស្វកម្ម និងតំបន់ការិយាល័យយ៉ាងយកចិត្តទុកដាក់បំផុត ក្រោយពីមានការផ្អាកការផលិតបណ្ដោះអាសន្នព្រោះមានផ្ទុះជំងឺកូវីដ១៩។
វិធានការសុវត្ថិភាពដែល JLR បានអនុវត្តន៍រួមមានការត្រួតពិនិត្យកម្ដៅជាមួយកាមេរ៉ាវាស់កម្ដៅ, ការស្ថិតនៅឆ្ងាយពីគ្នាចម្ងាយ ២ម៉ែត្ររវាងបុគ្គលិកម្នាក់ៗតាមដែលអាចធ្វើទៅបាន, ប្រើឧបករណ៍ការពារអាចប្រើប្រាស់ឡើងវិញដូចជារបាំងការពារមុខផលិតដោយក្រុមហ៊ុន និងការណែនាំអំពីការលាងសម្អាតជាដើម៕