ឡាន Range Rover ប្រើអគ្គិសនីសុទ្ធនឹងលេចមុខនៅឆ្នាំ២០២៤

រថយន្ត Land Rover Range Rover ជំនាន់ថ្មីបានបង្ហាញចេញរូបរាងជាផ្លូវការហើយ ដោយទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានបញ្ជាក់ជាផ្លូវការថារថយន្តជំនាន់ទីប្រាំនេះនឹងមានបន្ថែមមកជាមួយនូវជម្រើសដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធផងដែរ។

Land Rover ឲ្យដឹងថារថយន្ត Range Rover អគ្គិសនីនឹងបង្ហាញវត្តមាននៅឆ្នាំ២០២៤ ដែលវាតំណាងឲ្យការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់រថយន្ត SUV ដ៏ល្បីឈ្មោះមួយនេះ។ យ៉ាងណាក្ដីក្រុមហ៊ុនមិនបានចែករំលែកដំណឹងបច្ចេកទេសណាមួយអំពី Range Rover អគ្គិសនីនោះទេ ប៉ុន្តែនៅឆ្នាំ២០២៣ រថយន្តនេះនឹងមានមកជាមួយនូវជម្រើស PHEV ដែលវានឹងក្លាយជា​ស្ពានមួយនៃការឈានទៅកាន់រថយន្តអគ្គិសនីសុទ្ធ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អំពីរថយន្ត Range Rover PHEV នេះនឹងមានប្រើប្រាស់ម៉ាស៊ីន៦ស៊ីឡាំង ជាមួយអាគុយទំហំ ៣៨,២គីឡូវ៉ាត់ ដែលផ្ដល់ថាមពលដល់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង ១៤១សេះ ដែលធ្វើឲ្យកម្លាំងសរុបនៃរថយន្តនេះមានរហូតដល់ ៤៣៤សេះ។ Land Rover និយាយថាវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ១០០គីឡូម៉ែត្រឯណោះ។

គួរដឹងផងដែរថាគ្រោងឆ្អឹង Electrical Vehicle Architecture (EVA 2.0) ថ្មី ជាមួយនឹងគ្រោងឆ្អឹង Modular Longitudinal Architecture (MLA-Flex) ដែលប្រើប្រាស់លើរថយន្ត Range Rover ថ្មីនឹងធ្វើឲ្យការផ្លាស់ប្ដូរទៅកាន់រថយន្តអគ្គិសនីសុទ្ធកាន់តែងាយ ដោយសារតែវាគាំទ្រប្រព័ន្ធដំណើរការ Hybrid ពាក់កណ្ដាល, PHEV និងអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម