ឡាន Supercar ប្រើអគ្គិសនីសុទ្ធមួយនេះ មានសមត្ថភាពសាកថ្មបានលឿនជាងឡានអគ្គិសនីដ៏ទៃ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់ប្រទេសអង់គ្លេស Nyobolt បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Supercar ប្រើអគ្គិសនីសុទ្ធ ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុត គ្រោងនឹងចូលជាផ្លូវការនៅចុងឆ្នាំ ២០២៥ ឬដើមឆ្នាំ ២០២៦ ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៦៨ សេះ អាចបើកបរបានចម្ងាយ ២៤៩ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដែលមានសមត្ថភាពសាកថ្មបានលឿនបំផុត ដោយសាកបានពី ១០-៨០% ប្រើរយៈពេល ៤នាទី ៣៧វិនាទីប៉ុណ្ណោះ ។ ខណៈ កញ្ចប់ថ្មដែលបង្កើតឡើងដោយ Nyobolt មានសមត្ថភាពអតិបរមាត្រឹមតែ ៣៥ គីឡូវ៉ាត់ម៉ោងប៉ុណ្ណោះ ដែលទាបជាងរថយន្តអគ្គិសនីខ្នាតតូចដែលកំពុងដាក់លក់នាពេលបច្ចុប្បន្ន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា គុណសម្បត្តិរបស់អាគុយនេះ គឺមានទម្ងន់ស្រាល និងការសាកថ្មលឿន។ លើសពីនេះ Nyobolt បានបន្ថែមថា ថ្មរបស់ពួកគេប្រើប្រាស់លោហៈធាតុអុកស៊ីដ និងកាបូន anode និងកម្មវិធីគ្រប់គ្រងប្រសើរឡើង ដូច្នេះការដោះស្រាយបញ្ហាទាក់ទងនឹងអាយុកាលថ្មទៀតផង។

ជាពិសេស ការធ្វើតេស្តផ្ទាល់របស់ក្រុមហ៊ុន បានបញ្ចប់ដោយជោគជ័យនៅវដ្តសាកលឿនជាង ៤ ពាន់ដង ស្មើនឹង ៩៦៥ ៦០៦ គីឡូម៉ែត្រនៃចម្ងាយធ្វើដំណើរដោយរថយន្តស្ព័រប្រើអគ្គិសនីដោយនៅតែរក្សាបានច្រើនជាង ៨០% នៃថាមពលថ្មដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម