ឡាន SUV ខ្នាតធំឆ្នាំ ២០២៥ របស់ Chevrolet ២ ម៉ូដែល ទទួលបានការផ្លាស់ប្តូរថ្មីស្ទើរតែទាំងស្រុង

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ ២០២៥ ប្រភេទ SUV ខ្នាតធំ ដែលទទួលបានការផ្លាស់ប្តូរថ្មីស្ទើរតែទាំងស្រុង ព្រមទាំងផ្នែកម៉ាស៊ីន គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤ ។

Tahoe និង Suburban ម៉ូដែលឆ្នាំ ២០២៥ មានរូបរាងថ្មីដែលយកចេញពីភីកអាប់ Silverado HD ដោយបានបំពាក់ជាមួយ ប៉ាណាមុខថ្មី កាងការពារផ្នែកខាងមុខ សណុំចង្កៀងថ្មី ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រថ្មីទំហំ ២៤ អ៉ីញ ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកប្រព័ន្ធសុវត្ថិភាពក៏បានធ្វើឲ្យប្រសើរឡើង ដែលផ្តល់នៅសុវត្ថិភាពល្អជាងមុនទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងត្រូវបានផ្លាស់ប្តូរថ្មីស្រុងផ្តល់នៅភាពប្រណិតជាងមុន មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ដូចគ្នាទៅនឹងរថយន្ត Traverse ដែលបានរចនាឡើងវិញ និងទទួលបានប្រព័ន្ធបើកបរស្វ័យប្រវត្តិ Super Criuse ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Chevrolet Tahoe និង Suburban ស៊េរីឆ្នាំ ២០២៥ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន Duramax turbodiesel ចំណុះ ៣,០ លីត្រ ជំនាន់ទី ២ អាចផលិតកម្លាំងបាន ៣ឥ៥ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ដែលជាការកែលម្អដ៏ធំជាងម៉ាស៊ីនបច្ចុប្បន្នដែលមានកម្លាំង ២៧៧ សេះ និងកម្លាំងរមួល ៦២៣ ញ៉ូតុនម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម