ឡាន SUV ដំបូងរបស់ Ferrari លក់តម្លៃរហូតដល់ ៣៨ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានប្រកាសតម្លៃសម្រាប់រថយន្ត SUV របស់ខ្លួន ដែលតម្លៃគឺពិតជាថ្លៃដូចការរំពឹងទុកមែន ពោលមានតម្លៃចាប់ពីប្រមាណ ៣៧៩ ៦៥៨ដុល្លារ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ជាតម្លៃដែលខ្ពស់ជាងគូប្រជែងដូចជា Lamborghini Urus និង Aston Martin DBX ជាដើម។

ទោះជាថ្លៃយ៉ាងណា ប៉ុន្តែគេរំពឹងថារថយន្ត Purosangue នឹងទទួលបានលទ្ធផលលក់ល្អដោយសារជា SUV ដែលមានអតិថិជនជាច្រើនទន្ទឹងរង់ចាំ។ រថយន្តនេះប្រើប្រាស់ម៉ាស៊ីន V12 អាចផលិតកម្លាំងបាន ៧១៥សេះ ជាមួយប្រព័ន្ធបើកបរវិលកង់បួន និងប្រអប់លេខ៨វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចប់ម៉ាស៊ីនខាងលើនេះ អាចឲ្យរថយន្ត Ferrari Purosangue ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ និងមានល្បឿនអតិបរមា ៣១០គ.ម/ម៉។

គួរដឹងថា Ferrari នឹងផលិតរថយន្ត Purosangue តែប៉ុន្មានពាន់គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយរថយន្តនេះទំនងជានឹងត្រូវបិទលែងទទួលការកក់ បន្ទាប់ពីទទួលបានការកក់ជាច្រើនសន្ធឹកសន្ធាប់រួចមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម