ឡាន SUV អគ្គិសនីសុទ្ធថ្មីរបស់ BAIC សាកភ្លើងម្តងជិះបាន ៦៦០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BAIC បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ ArcFox Alpha T5 ប្រភេទ SUV ខ្នាតកណ្តាល ដែលមានតម្លៃលក់ចាប់ពី ២១ ៨០០ ដុល្លារ ដល់ ២៨ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

ArcFox Alpha T5 មានប្រវែងតួខ្លួនសរុប ៤ ៦៩០ ម.ម ទទឹង ១ ៩៣៦ ម.ម កំពស់ ១ ៦៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៤៥ ម.ម និងត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៦៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៩,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខចបិទជិត ចង្កៀងមុខ-ក្រោយ LED ដៃទ្វារប្រភេទ flash-door និងថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញជាមួយដុំហ្វ្រាំង Calipers ពណ៌ក្រហម ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយមានបំពាក់អេក្រង់ touchscreen ទំហំ ១៥,៦ អ៉ីញ សម្រាប់បញ្ជាមុខងារសំខាន់ទាំងអស់ ព្រមទាំងគាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម