ឡាន SUV នេះជិះ ១០០គីឡូម៉ែត្រស៊ីប្រេងតែ ៣,៥លីត្រ

[ទីផ្សារក្នុងស្រុក] កំពុងស្វែងរករថយន្តដែលសន្សំសំចៃមែនទេ រថយន្ត SUV ដែលទើបតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជា មួយនេះស៊ីប្រេងត្រឹម ៣,៥លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ ក្រៅពីមានភាពសន្សំសំចៃខ្លាំង រថយន្ត DongFeng Aeolus Huge ២០២៤ ក៏បានភ្ជាប់មកជាមួយប្រណិតភាព និងបច្ចេកវិទ្យាឆ្លាតវៃផងដែរ។

រថយន្តនេះប្រើប្រាស់ជាមួយប្រព័ន្ធកូនកាត់ Hybrid ជំនាន់ថ្មី ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៧៧ សេះ និងកម្លាំងរមួល ៥៤០ ញ៉ូតុនម៉ែត្រ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៣,៥ លីត្រប៉ុណ្ណោះ ក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាបង្កប់ជាមួយប្រណិតភាព ភាពទាក់ទាញ និងទំនុកចិត្ត បន្ថែមជាមួយការបំពាក់នូវចង្កៀងផ្នែកខាងមុខ និងផ្នែកខាងក្រោយប្រើប្រាស់ជាប្រភេទ LED, ថាសកង់ស្ព័រ និងកាន់តែឆ្លាតវៃជាការបើកទ្វារក្រោយដោយប្រើបច្ចេកវិទ្យា AR ក្នុងការបើក-បិទទ្វាផងដែរ។

ផ្នែកខាងក្នុងក៏បានគិតគូពីប្រណិតភាព និងភាពធំទូលាយនៃប្រើប្រាស់ ដោយបានភ្ជាប់មកជាមួយ អេក្រង់ភ្លោះដែលមានកុងទ័របង្ហាញបង្ហាញព័ត៌មានទំហំ ១២,៣ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ កៅអីស្បែកមានមុខងារកំដៅ/ខ្យល់ត្រជាក់ អាចបញ្ជាតាមរយះថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរខាងមុខជាមួយទម្រជើងអូតូជាប្រភេទកៅអី​ Queen Co-pilot seat កន្លែងសាកថ្មឥតប្រើខ្សែរ ដំបូលកញ្ចក់បើកទំហំ ១,១៧ ម៉ែត្រ ប្រភេទ Panoramic sunroof កញ្ចក់មើលក្រោយការពារចំណាំងផ្លាត ផ្លិតទឹកអូតូ​ ឧបករណ៍បំពងសំឡេងម៉ាក Jamo ចំនួន ១០ ចំនុច និងភ្លើងលម្អ LED ជាដើម ។

រថយន្ត DongFeng Aeolus Huge ឆ្នាំ២០២៤ មានប្រវែង ៤ ៧២០មម, ទទឹង ១ ៩១០មម, កម្ពស់ ១ ៧០២មម និងប្រវែងនៃកម្លាត់កង់មុខក្រោយ ២ ៨២៥មម។

រថយន្ត DongFeng Aeolus Huge បានបន្ថែមទំនុកចិត្តទៅកាន់អ្នកបើកបរ ជាមួយប្រព័ន្ធជំនួយដល់ការបើកបរដ៏ឆ្លាតវៃកម្រិត ៣ និងប្រព័ន្ធសុវត្ថិភាពសំខាន់ៗក្នុងការការពារសុវត្ថិភាពដូចជា៖

  • កាំម៉េរា ៥៤០ ដឺក្រេ មួយជុំរថយន្ត
  • ប្រព័ន្ធពោងការពារសុវិត្ថភាព ៦ ចំនុច
  • ប្រព័ន្ធហ្វ្រាំងសុវិត្ថភាព ABS EBD BA
  • ប្រព័ន្ធកំណត់ល្បឿនបើកបរ បន្ថែមល្បឿននឹងបន្ថយល្បឿនតាមរថយន្តខាងមុខ Adaptive Cruise Control
  • ប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ និងផ្តល់សញ្ញាព្រមាន Lane keep assist with Lane departure warning
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គពីខាងមុខ និងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ Forward Collison Alert and Automatic Emergency Braking
  • ប្រព័ន្ធទំលំនឹងសកម្ម TCS
  • ប្រព័ន្ធចាប់ផ្លាកសញ្ញាចរចារណ៏Traffic Sign Recogni (TSR)
  • ប្រព័ន្ធជំនួយពីឡើងនិងចុះពីចំណោត
  • ប្រពន្ធ័វ៉ាស់សម្ពោធខ្យល់កង់ Tire Pressure Monitor System
  • និងប្រពន្ធ័ជំនួយមិនឲ្យរថយន្តក្រឡាប់នៅពេលបើកបរលើផ្លូវកោងខ្លាំង

សម្រាប់រថយន្ត DF Aeolus Huge ឆ្នាំ២០២៤ មានតម្លៃលក់ខ្ទង់ ៤ម៉ឺនដុល្លារ ។ បន្ថែមពីនេះ រាល់ការទិញរថយន្តពីក្រុមហ៊ុន DF Aeolus Cambodia បងប្អូននឹងទទួលបាននូវការធានារយះពេល ៥ ឆ្នាំ ឬ ១៥០ ០០០ គីឡូម៉ែត្រ រួមទាំងគ្រឿងបន្លាស់ ការថែទាំ ប្ដូរប្រេង ម៉ាស៊ីន ប្រេងហ្វាំង ប្រេងប្រអប់លេខ តម្រង់ប្រេង អាគុយ ខ្សែពាន ផ្លិតទឹកដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មានបន្ថែមអំពីរថយន្តនេះ អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 223 023 / 010 223 023 ឬអគារតាំងបង្ហាញរថយន្តផ្លូវការដែលស្ថិតនៅលើផ្លូវជាតិលេខ ៦A ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

 សម្រាប់វីដេអូចំណាប់អារម្មណ៍ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម