ឡាន SUV របស់ក្រុមហ៊ុនឥណ្ឌាមួយម៉ូដែលនេះ ទទួលបានលទ្ធផលផ្កាយ 0 ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP

[បរទេស] រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត Mahindra Scorpio ស៊េរីឆ្នាំ ២០២៣ របស់ក្រុមហ៊ុនផលិតរថយន្តប្រទេសឥណ្ឌា បានទទួលការវាយតម្លៃសុវត្ថិភាពពីអង្គភាពវាយតម្លៃ ANCAP ជាមួយការទទួលបាននៅចំណាត់ថ្នាកកម្រិតផ្កាយ 0 នៅក្នុងប្រទេសអូស្រ្តាលី។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Mahindra Scorpio បានទទួលពិន្ទុទៅលើការ​៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការការពារអ្នកដំណើរពេញវ័យ​ ៤៤% ស្មើនឹងពិន្ទុ ១៧,៦៧/៤០
  • ការពារអ្នកដំណើរវ័យក្មេង ៨០% ស្មើនឹងពិន្ទុ ៣៩,២៧/៤៩
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ ២៣% ស្មើនឹងពីន្ទុ ១៤,៩៤/៦៣
  • ប្រព័ន្ធជំនួយអ្នកបើកបររបស់រថយន្ត ០% ស្មើនឹងពិន្ទុ ០,០០/១៨

សម្រាប់រថយន្តប្រភេទ SUV នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន  ១៧២ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ។ លើសពីនេះ រថយន្តនេះ មិនមានភ្ជាប់មកជាមួយប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (AEB), ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពីផ្នែកចំហៀង និងផ្នែកខាងក្រោយជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម