ឡាន SUV កៅអី ៣ ជួរប្រើអគ្គិសនីថ្មី Tesla Model Y តម្លៃជាង ៣ ម៉ឺនដុល្លារ

នាពេលថ្មីៗនេះ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​បញ្ចេញ​រថយន្ត​ម៉ូដែល​ថ្មី​មួយ​ទៀត ហៅ​ថា Model Y។ បច្ចុប្បន្ន Tesla មានរថយន្តសរុបចំនួន ៤ ម៉ូដែល គឺ Model S-3-X-Y។

Model Y ប្រភេទ Base Model មាន​តម្លៃ​ចាប់​ពី ៣៩ ០០០ ដុល្លារ ដែល​សាកភ្លើង​មួយ​ពេញ​អាច​បើកបរ​បាន​ចម្ងាយ ៣៧០ គីឡូម៉ែត្រ ហើយ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៥,៩ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក Model Y ប្រភេទ Long Range មាន​តម្លៃ​ចាប់​ពី ៤២ ៧០០ ដុល្លារ ដែល​សាក​ភ្លើង​មួយ​ពេញ​អាច​បើកបរ​បាន​ចម្ងាយ ៤៨០ គីឡូម៉ែត្រ ហើយ​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៥,៥ វិនាទី។

Model Y ក៏​មាន​ប្រភេទ​ប៉ុង​ពីរ Dual Motor AWD ផង​ដែរ ដោយ​លក់​ក្នុង​តម្លៃ ៤៦ ៧០០ ដុល្លារ អាច​រត់​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​រាល់​ពេល​សាកភ្លើង​ពេញ​ម្តង ខណៈ​រត់​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៤,៨ វិនាទី។

ចុងក្រោយបំផុត​គឺ Model Y Performance ដែល​អាច​រត់​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង ហើយ​អាច​រត់​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៥ វិនាទី​ប៉ុណ្ណោះ។

​ផ្នែក​ខាង​ក្នុងរថយន្ត​អគ្គិសនី Model Y ត្រូវ​បាន​រចនា និង​រៀបចំ​ស្រដៀង​ទៅ​នឹង Model 3 អីចឹង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​គឺ អតិថិជន​អាច​បន្ថែម Option កៅអី​ជួរ​ទី ៣ ក្នុង​តម្លៃ ៣ ០០០ ដុល្លារ។

អ្វី​ដែល​រឹត​តែ​សំខាន់​ទៅ​ទៀត​នោះ​គឺ បច្ចេកវិទ្យា​ជំនួយ​ការ​បើកបរ​របស់ Tesla (Autopilot Semi-Autonomous) ដែល​អតិថិជន​អាច​បន្ថែម​បាន​ក្នុង​តម្លៃ ៣ ០០០ ដុល្លារ ខណៈ​មុខងារ​បើកបរ​ដោយ​ស្វ័យប្រវត្តិ (Full Self-Driving Capability) មាន​តម្លៃ ៥ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម