BMW កំពុងរៀបចំខ្លួនពង្រីកចំនួនរថយន្តអគ្គិសនីរបស់ខ្លួន ដោយកាលពីថ្មីៗនេះក្រុមហ៊ុនបានបង្ហាញចេញរថយន្តអគ្គសិនី iX3។ រថយន្តនឹងមានទំហំធំជាង iX3 ដែលគេស្គាល់ឈ្មោះថាជា iX នឹងបង្ហាញខ្លួនបន្ទាប់ ដែលទំហំរបស់វាគឺស្រដៀងនឹង BMW X5។
បើតាមការចុះផ្សាយរបស់ BMW Blog បានឲ្យដឹងថារថយន្ត iX នឹងអាចបើកបរបានរយៈចម្ងាយចន្លោះពី ៦០០គ.ម ទៅ ៦២០គ.ម សម្រាប់ការសាកបំពេញម្ដងៗ។ ចម្ងាយនេះគឺតិចជាងការរំពឹងទុកពីមុន ប៉ុន្តែវានៅបានឆ្ងាយជាងរថយន្ត Tesla Model X Long Range Plus។
ចំពោះកម្លាំងវិញ iX ត្រូវបានគេរាយការណ៍ថាវាអាចផលិតកម្លាំងបានចន្លោះពី ៣០០ ទៅ ៦០០សេះ តាមរយៈការប្រើម៉ូទ័រអគ្គិសនីពីរ ដែលកម្លាំងនេះគឺមិនចាញ់រថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈរបស់ BMW ប៉ុន្មានឡើយ៕