នៅក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ ២០២០ នេះ ត្បិតថាជំងឺកូវីដ១៩បានផ្ដល់ផលប៉ះពាល់ខ្លាំងមែន ប៉ុន្តែចំនួនលក់រថយន្តអគ្គិសនីរបស់ Audi មានលទ្ធផលល្អគួរឲ្យកត់សម្គាល់។
អំឡុងពេល ៦ខែដំបូងនៃឆ្នាំនេះ រថយន្តអគ្គិសនី e-tron អាចលក់ចេញបាន ១៧ ៦៤១គ្រឿងនៅទូទាំងសកលលោក ដែលមានកំណើន ៨៦,៨% ធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ បន្ថែមពីនេះ Audi e-tron គឺជារថយន្ត SUV អគ្គិសនីដែលលក់ដាច់ខ្លាំងជាងគេនៅអឺរ៉ុប បើធៀបនឹង SUV អគ្គិសនីដទៃ។
មិនតែប៉ុណ្ណោះរថយន្ត Audi e-tron នេះក៏មានចំនួនលក់ច្រើនបើធៀបនឹងចំនួនលក់សរុបរបស់ Audi តាមបណ្ដាប្រទេសមួយចំនួនដូចជាប្រទេសអ៊ីស្លង់មានចំណែក ៩៣%, ប្រទេសន័រវេសមានចំណែក ៩២%, ប្រភេទអ៊ីស្រាអែលមាន ១៤% និងប្រទេសស៊ុយអែតមាន ១២% ផងដែរ៕