ឡាន Suzuki Jimny ទ្វារប្រាំ ផលិតជិតរួចរាល់ហើយ!

[ទីផ្សារបរទេស] រថយន្ត Suzuki Jimny ប្រភេទទ្វារប្រាំ ត្រូវបានរាយការណ៍ថាកំពុងតែធ្វើតេស្ត​ដំណាក់​កាល​ចុង​ក្រោយ មុន​ការ​បង្ហាញ​ខ្លួននៅអំឡុងឆ្នាំ២០២២នេះ ឬឆាប់បំផុតគឺនៅដើមឆ្នាំ២០២៣ ខាងមុខ។

រថយន្ត Jimny ទ្វារប្រាំ ដើមឡើយគ្រោង​ចេញលក់លើទីផ្សារនៅឆ្នាំ២០២២នេះ ប៉ុន្តែដោយសាររថយន្តប្រភេទទ្វារបីមានតម្រូវ​ការ​ខ្ពស់​ពេក ពិបាក​ឲ្យ Suzuki បន្ថយការផលិត។ គួបផ្សំនឹង​វិបត្តិសង្វាក់ផ្គត់ផ្គង់ ធ្វើឲ្យរថយន្ត Jimny ទ្វារប្រាំត្រូវ​បន្ត​អូស​បន្លាយ​ពេល​បន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈ Carbuzz បានអះអាងថាម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០១សេះ ត្រូវបាន​ផ្លាស់​ប្ដូរ​ចេញ​ ដោយ​ជំនួសមកវិញនូវ​ម៉ាស៊ីនដែលមាន​ម៉ូទ័រ Turbo ជាមួយប្រព័ន្ធម៉ាស៊ីន Hybrid ពាក់កណ្ដាល។

គេសង្ស័យថាការផ្លាស់ប្ដូរថ្មីលើម៉ាស៊ីនគឺដើម្បីបង្កើនកម្រិតសន្សំសំចៃប្រេងឥន្ធនៈ ដើម្បីប៉ះប៉ូវដល់​ការកើនឡើងនៃ​ទម្ងន់​រថយន្ត​តាម​រយៈ​ការ​បន្ថែមប្រវែងរថយន្ត ហើយក៏ជាវិធីសាស្ត្រមួយក្នុងការ​វិវត្តន៍ខ្លួនចូល​ទីផ្សាររថយន្តដែលកំពុងត្រូវប៉ាន់នឹងអគ្គិសនីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម