ឡាន Suzuki Swift ជំនាន់ថ្មី​ អាចបង្ហាញវត្តមានឆ្នាំ ២០២២

ការចុះផ្សាយរបស់វិបសាយរថយន្តជប៉ុន Best Car Web បានអះអាងថារថយន្ត Suzuki Swift ជំនាន់ទី៥ ដែលផ្លាស់ប្ដូរគ្រោងឆ្អឹងថ្មីអាចនឹងបង្ហាញវត្តមានលឿនបំផុតនៅពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ។

គេរំពឹងទុកថារថយន្ត Suzuki Swift ជំនាន់ថ្មីអាចនឹងមានជម្រើសម៉ាស៊ីនយ៉ាងហោចណាស់ពីរប្រភេទដែលទីមួយគឺម៉ាស៊ីនចំណុះ ១,២លីត្រ ៤ស៊ីឡាំង​ និងទីពីរជាប្រភេទ Hybrid ប្រើម៉ាស៊ីន ១,២លីត្រ ៤ស៊ីឡាំង អាចផ្ដល់កម្លាំងខ្លាំងនិងសន្សំសំចៃប្រេង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេរំពឹងទុកដែរថា Suzuki នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មីៗជាច្រើនបន្ថែមទៀតលើរថយន្ត Swift ជំនាន់ទី៥ ហើយរូបរាងរបស់វាអាចនឹងមិនខុសពីជំនាន់ទី៤ខ្លាំងប៉ុន្មានឡើយ យ៉ាងណាក្ដីអាចនឹងមានការផ្លាស់ប្ដូរខ្លះលើការឌីហ្សាញធ្វើឲ្យវាកាន់តែទាន់សម័យ។

គួររំលឹកថារថយន្ត Suzuki Swift ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចនោះទើបត្រូវ Suzuki ប្រកាសចេញសម្រាប់ទីផ្សារអឺរ៉ុបកាលពីប្រមាណ ៥ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម