ឡាន Tesla Model 3 និង Model Y លក់បានលើសពី១លានគ្រឿងហើយ

ក្រោយពី Tesla បានបញ្ចេញលទ្ធផលលក់ប្រចាំត្រីមាសទី១នៃឆ្នាំ២០២១រួចមក គេបានឃើញថារថយន្ត Model 3 និង Model Y រាប់បញ្ចូលគ្នាគឺអាចលក់ចេញបាន ១លានគ្រឿងហើយចាប់តាំងពីរថយន្តទាំងពីរចាប់ផ្ដើមផលិត។

ចំនួនលក់ Model 3 និង Model Y គឺត្រូវបានរាប់បញ្ចូលគ្នាតាំងពីដើមមក ហើយគិតត្រឹមខែមីនាឆ្នាំ២០២១នេះ រថយន្តទាំងពីរអាចលក់ចេញបាន ១ ០៧៤ ០៤៦គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គេប៉ាន់ស្មានថារថយន្ត Model 3 គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៧ មកអាចលក់ចេញបានប្រហែល ៩៥ម៉ឺនគ្រឿង ហើយរថយន្ត Model Y គិតចាប់ពីដើមឆ្នាំ ២០២០ មកគឺអាចលក់ចេញបានប្រមាណ ១០ម៉ឺនគ្រឿង។

ចំណែកចំនួនលក់បូកបញ្ចូលគ្នារវាងរថយន្ត Model S និង Model X វិញគឺមានជាង ៥១ម៉ឺនគ្រឿង ដែលជាតួលេខខ្ពស់មួយ។ ដូចនេះមានន័យថារថយន្តអគ្គិសនី Tesla ដែលមានចរាចរណ៍លើដងផ្លូវនាពេលនេះគឺមានប្រមាណ ១,៥លានគ្រឿង ហើយនៅឆ្នាំ ២០២១ នេះអាចឡើងដល់ ២លានគ្រឿង បើផ្អែកតាមសមត្ថភាពលក់នាពេលបច្ចុប្បន្នរបស់ Tesla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម