តាមការបញ្ជាក់របស់ UMW Toyota Motor បានឲ្យដឹងថារថយន្ត Toyota Corolla Cross នឹងចេញលក់នៅប្រទេសម៉ាឡេស៊ីនាថ្ងៃទី២៥ ខែមីនាខាងមុខ ដោយនឹងជាប្រភេទដែលដំឡើងនៅប្រទេសម៉ាឡេស៊ីផ្ទាល់តែម្ដង ដូចនេះតម្លៃរបស់វាទំនងជានឹងធូរថ្លៃជាងរថយន្ត C-HR។
រថយន្ត Corolla Cross បានប្រកាសចេញជាលើកដំបូងនៅប្រទេសថៃកាលពីខែកក្កដាឆ្នាំកន្លងទៅ ជារថយន្តផលិតឡើងលើគ្រោងឆ្អឹង TNGA-C ដែលជាគ្រោងឆ្អឹងប្រើលើរថយន្ត Corolla, C-HR និងរថយន្ត Lexus UX ជំនាន់ចុងក្រោយ។
ក្រុមហ៊ុន Toyota ប្រចាំម៉ាឡេស៊ីមិនទាន់ប្រាប់អំពីលក្ខណៈសម្បត្តិរថយន្ត Corolla Cross សម្រាប់ទីផ្សារម៉ាឡេស៊ីនៅឡើយទេ ប៉ុន្តែនៅតាមទីផ្សារមួយចំនួនវាមានដាក់លក់ជាមួយម៉ាស៊ីនចំណុះ ១,៨លីត្រដែលផលិតកម្លាំងបាន ១៣៨សេះ ជាមួយប្រអប់លេខ Super CVT-i៕