រថយន្ត Toyota Supra របស់តួអង្គ Paul Walker នៅក្នុងរឿង Fast & Furious គឺជារថយន្តដ៏ល្បីល្បាញមួយ នៅក្នុងជំនាន់ដើមឆ្នាំ២០០០ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង។
ឥឡូវនេះ រថយន្ត Toyota Supra ស៊េរីឆ្នាំ១៩៩៤ ពណ៌ទឹកក្រូចនោះ ត្រូវបានប្រកាសដាក់លក់ដេញថ្លៃ នៅ Barrett-Jackson ហើយ។ គួរឲ្យដឹងដែរថា វាបានបង្ហាញខ្លួននៅក្នុងរឿង The Fast and the Furious ឆ្នាំ២០០១ និង 2 Fast 2 Furious ឆ្នាំ២០០៣។
Supra នេះមានតួខ្លួនពណ៌ទឹកក្រូច Candy Orange Pearl ដែលបានពីពណ៌របស់ Lamborghini Diablo ហើយមានលេងតែម Nuclear Gladiator នៅផ្នែកចំហៀង។ បន្ថែមពីនេះ វាក៏មានអាប់ដេត Bomex Bodykit, ដំបូលម៉ាស៊ីន TRD, កាងកន្ទុយត្រីខាងក្រោយ APR aluminum rear wing និង យ៉ាន់ Dazz Motorsport Racing Hart M5 ទំហំ ១៩អ៊ីញទៀតផង។
ទោះជាយ៉ាងណាក៏ដោយ រថយន្ត Toyota Supra ខាងលើនេះ នៅតែប្រើម៉ាស៊ីនដើម ពោលគឺមិនបានកែកុនអ្វីឡើយ គឺ ម៉ាស៊ីន 2JZ-GTE ចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ហើយប្រើប្រអប់លេខអូតូ ៤វគ្គ និងប៉ុងមួយវិលកង់ក្រោយ។
សូមបញ្ជាក់ថា ការដាក់លក់ដេញថ្លៃនោះនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ដល់ ១៩ ខែមិថុនា ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានគេប៉ាន់ប្រមាណនៅឡើយទេ៕