ឡាន Volvo ជិះ១០០គ.ម ស៊ីសាំងជាង២លីត្រ ចេញលក់នៅថៃតម្លៃជិត៧ម៉ឺនដុល្លារ

Volvo បាន​បញ្ចេញ​លក់​រថយន្ត​ XC40 Recharge T5 ស៊េរី​ឆ្នាំ ២០២០ នៅ​លើ​ទីផ្សារ​​អាស៊ីអាគ្នេយ៍​ជា​លើក​ដំបូង ដោយ​ដាក់​លក់​នៅ​ប្រទេស​ថៃ។

រថយន្ត​ Volvo XC40 Recharge T5 ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន ១,៥លីត្រ ៣ស៊ីឡាំង ប្រភេទ​ Turbocharged ដែល​ផលិត​កម្លាំង​បាន​ ១៧៨​សេះ។ វា​ក៏​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ដែល​អាច​ផលិត​កម្លាំង​បាន ៨១សេះ សរុប​ទៅ​ផលិត​កម្លាំង​បាន​ ២៥៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​នេះ​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល ៧,៣វិនាទី និង​មាន​ល្បឿន​អតិបរមា​ ១៨០គ.ម/ម៉។ គួរ​ដឹង​ថា​អាគុយ​ដែល​ផ្ទុក​ថាមពល ១០,៧kWh ដែល​មាន​លើ​រថយន្ត​នេះ អាច​ឲ្យ​វា​បើកបរ​ដោយ​ប្រើ​កម្លាំង​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៤៤​គីឡូម៉ែត្រ ហើយ​រថយន្ត​នេះ​ស៊ី​ប្រេង​ជា​មធ្យម​ត្រឹម​ ២,៣លីត្រ​ប៉ុណ្ណោះ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០​គ.ម។

នៅ​ទីផ្សារ​ប្រទេស​ថៃ រថយន្ត Volvo XC40 Recharge T5 ស៊េរី​ឆ្នាំ ២០២០ គឺ​មាន​តម្លៃ​ចាប់​ពី ២,០៩​លាន​បាត ដែល​ស្មើ​នឹង​ប្រមាណ​ ៦៨ ៤៣៤​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម