[ទីផ្សាររថយន្តក្នុងស្រុក] ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាមានការជជែកវែកញែក ជាច្រើនទាក់ទងនឹងពាក្យថា Tesla រហូតដល់មានការផ្សព្វផ្សាយពីបណ្តាញសង្គមព័ត៌មាននៅថៃទៀត។ នេះក៏ដោយសារតែយើងម្នាក់ៗបានដឹងហើយថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក របស់មហាសេដ្ឋីពាន់លាន Elon Musk។
ចឹងថ្ងៃនេះ សម្រាប់ Admin ផ្ទាល់ គឺមិនហ៊ានវែកញែករឿងចុះបញ្ជីរអាជីវកម្មបែបណានោះទេ ប៉ុន្តែអ្វីដែល Admin អាចនិយាយបានគឺមាន ២ របៀប ដោយទី១គឺពាក្យថា Tesla បានចុះបញ្ជីដែលមានការបញ្ជាក់ពីខាងក្រសួងហើយថាមិនមែនជាក្រុមហ៊ុនលក់រថយន្តរបស់មហាសេដ្ឋីពាន់លាន Elon Musk នោះទេ ប៉ុន្តែនោះជា Tesla អាជីវកម្មផ្សេង។ រីឯទី២ គឺជាឡូហ្គូរបស់ Tesla ដែលខ្ញុំអាចនិយាយបានថាជារបស់មហាសេដ្ឋីពាន់លាន Elon Musk យ៉ាងពិតប្រាកដ។
ហេតុនេះហើយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ អគារដែលមានឡូហ្គូរបស់ Tesla គឺច្បាស់ណាស់ ជាក្រុមហ៊ុនឡានអគ្គិសនី ក៏ប៉ុន្តែអ្វីដែលយើងមិនបានដឹងគឺទាក់ទងថាតើ សេវាកម្មអ្វីខ្លះដែលនឹងមាននៅទីនោះ អាចជាកន្លែងលក់រថយន្តថ្មី ឬអាចជាកន្លែងលក់រថយន្តមួយទឹកក៏ថាបាន។ យើងនឹងរង់ចាំមើលទាំងអស់គ្នា!