អតិតជើងឯក F1 ៧សម័យកាល លោក Lewis Hamilton សម្រេចិត្តចេញពី Mercedes ទៅចូលរួមជាមួយ Ferrari

[បរទេស] កាលពីពេលថ្មីៗនេះ អ្នកប្រណាំងដ៏ល្បីនៅលើពិភពលោក និងជាអតិតជើងឯក F1 ៧សម័យកាល លោក Lewis Hamilton នឹងចាកចេញពីក្រុមប្រណាំង Mercedes AMG Petronas ទៅចូលរួមជាមួយក្រុមប្រណាំង Scuderia Ferrari នៅក្នុងឆ្នាំ ២០២៥ ។

ក្នុងនោះ លោក Lewis Hamilton បាននិយាយថា “ខ្ញុំមានរយៈពេល ១១ ឆ្នាំដ៏អស្ចារ្យជាមួយក្រុម Mercedes ហើយខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្វីដែលយើងសម្រេចបានរួមគ្នា ។ លើសពីនេះ Mercedes បានក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្ញុំតាំងពីពេលនោះមក គឺចាប់តាំងពីខ្ញុំមានអាយុ ១៣ ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផ្លាស់ប្តូររបស់ Lewis Hamilton ទៅកាន់ក្រុមប្រណាំង Scuderia Ferrari ជាភាពគួរឲ្យភ្ញាក់ផ្អើរដ៏ធំមួយសម្រាប់ការប្រណាំង F1។ ជាមួយគ្នានេះ លោក Charles Leclerc ក៏ត្រូវបានជ្រើសរើសជាអ្នកកាន់ដៃចង្កូតសម្រាប់ Scuderia Ferrari ដោយបានបន្តកុងត្រាថ្មីជាមួយ Scuderia Ferrari រហូតដល់ចុងឆ្នាំ ២០២៥។

គួរឲ្យដឹងថា លោក Lewis Hamilton បានចាប់ផ្តើមអាជីពរបស់គាត់ជាផ្លូវការនៅក្នុងការប្រកួតប្រណាំងដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០០៧ ជាមួយនឹងក្រុមប្រណាំង McLaren ដោយក្នុងឆ្នាំ ២០០៨ បានឈ្នះជើងឯកពិភពលោកជាលើកដំបូងរបស់គាត់ និងបានចូលរួមជាមួយក្រុមប្រណាំងរថយន្តរបស់ Mercedes នៅក្នុងឆ្នាំ ២០១៣ នឹងបានឈ្នះជើងឯកចំនួន ៦ដងបន្ថែមទៀតនៅក្នុងឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង ២០២០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម