អតីតបុគ្គលិក Tesla បានប្រាក់រង្វាន់១លានដុល្លារ ជុំវិញរឿងក្ដីរើសអើងពូជសាសន៍

អតីតបុគ្គលិកធ្វើការនៅរោងចក្រ Fremont របស់ Tesla ត្រូវបានតុលាការផ្ដល់ប្រាក់រង្វាន់ចំនួន ១លានដុល្លារ ក្រោយពីរូបគាត់បានរងអំពើរើសអើងពូជសាសន៍នៅកន្លែងធ្វើការ។

បុរសឈ្មោះថា Melvin Berry បានចោទប្រកាន់ថា Tesla មិនបានបញ្ចេញសកម្មភាពអ្វីឡើយ នៅពេលដែលរូបគាត់បានត្អូញត្អែរថាត្រូវបានគេប្រើប្រាស់ពាក្យមិនសមរម្យដាក់នៅកន្លែងធ្វើការ និងអះអាងថានៅរោងចក្រមានការប្រើប្រាស់ពាក្យស្អប់ខ្ពើមជាច្រើនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បុរសរូបនេះត្រូវបាន Tesla ជួលធ្វើជាបុគ្គលិកផ្នែកវត្ថុធាតុនៅក្នុងឆ្នាំ២០១៥ ប៉ុន្តែនៅពេលដែលលោកបាននិយាយតទល់ជាមួយថ្នាក់លើអំពីរឿងរ៉ាវកើតមានចំពោះខ្លួន លោកបែរជាត្រូវគេបង្ខំឲ្យធ្វើការច្រើនម៉ោងជាងមុន និងទទួលរងការងារធ្ងន់ៗជាងមុនទៅវិញ។

ប្រាក់រង្វាន់ដែល Berry ទទួលបានគឺមានសរុប ១,០២លានដុល្លារ ប៉ុន្តែក្នុងនោះលោកទទួលបានប្រាក់សំណងប្រមាណ ២៦ម៉ឺនដុល្លារ ខណៈដែលប្រាក់ផ្សេងទៀតត្រូវចំណាយលើថ្លៃមេធាវី និងថ្លៃដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម