អបអរភាពជោគជ័យរបស់លោកអ្នកជាមួយនឹងរថយន្ដស៊េរីថ្មី Hyundai Creta

ភំ្នពេញ​ ថ្ងៃទី២៣ ខែកញ្ញា​ ឆ្នាំ២០២៣
ដើម្បីអបអរភាពជោគជ័យរបស់យុវវ័យសម័យថ្មី ក្រុមហ៊ុន CAMKO MOTOR COMPANY LTD បានសម្រេចនាំចូលរថយន្តស៊េរីថ្មីចុងក្រោយបង្អស់​របស់​ Hyundai ដែលមានឈ្មោះថា Creta ហើយបានដាក់សម្ពោធជាផ្លូវការនៅរោងភាពយន្ត លេជេន អេដេន ហ្គាដិន(Eden Garden Phnom Penh) រាជធានីភ្នំពេញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Hyundai Creta គឺជារថយន្ត Crossover ស៊េរីទំនើប ដែលផលិតឡើងដើម្បីធ្វើជាជំនួយការពិសេសរបស់មនុស្សជំនាន់ថ្មី ជាពិសេសស័ក្ដិសមសម្រាប់អ្នកដែលមានការងាររវល់ច្រើន ហើយចង់ធ្វើរឿងច្រើនយ៉ាងក្នុងពេលតែមួយ​ ប្រៀបបានដូចជារថយន្ដ Creta ដែលត្រូវបានផលិតឡើង ជាមួយនឹង​រចនាប័ទ្មទំនើប ស្អាតទាក់ទាញ និងមានទម្ងន់ស្រាលជាង​មុន ងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ដែលធ្វើអោយការបើកបររបស់លោកអ្នក កាន់តែរលូន រួមជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាព និងបច្ចេកវិទ្យាជំនួយដល់ការបើកបរដ៏ជំនាញ។

សម្រាប់អ្នកចូលចិត្តសាកថ្មជីវិតនាពេលចុងសប្តាហ៍ Hyundai Creta ផ្តល់ជូនលោកអ្នកជាមួយនឹងភាពល្អឥតខ្ចោះ ដូចជាដំបូលបើក (Panorama Sunroof) ងាយស្រួលក្នុងការបើកបិទដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ កៅអីអង្គុយស្បែកប្រណីតបែប Artificial Leather ចំនួនប្រាំសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្ដិជាទីស្រឡាញ់របស់លោកអ្នក។

អ្វីដែលកាន់តែពិសេស មិនថាលោកអ្នក ធ្វើដំណើរផ្លូវឆ្ងាយប៉ុនណានោះទេ លោកអ្នកនៅតែស្រស់ស្រាយជាមួយនឹងសម្លេងតន្រ្ដីដ៏ពិរោះរណ្ដំ បញ្ចេញពីឧបករណ៍បំពងសម្លេងម៉ាក Bose ចំនួន ៥ គ្រាប់ ដែលត្រូវបានបំពាក់ នៅក្នុងរថយន្ដ Creta  មិនតែប៉ុណ្ណោះ Hyundai Creta ផ្ដល់ការសន្សំសំចៃ ដោយលោកអ្នកប្រើប្រាស់ប្រេងប្រេង   ឥន្ធនៈត្រឹមតែ ៦,៣ លីត្រ​ប៉ុណ្ណោះ ក្នុងរយៈចម្ងាយ ​១០០Km ។

ជូនកាដូដល់ខ្លួនឯង សម្រាប់ការខិតខំឆ្ពោះទៅរកភាពជោគជ័យ នូវរថយន្ដទំនើបទាន់សម័យ Hyundai Creta ដែលជារថយន្ដស៊េរីថ្មី បំពាក់ដោយបច្ចេកវិទ្យាវៃឆ្លាត (​Smart Sensor) ជាច្រើនមុខងារ ក្នុងតម្លៃត្រឹមតែ ​៣ ម៉ឺនដុល្លារជាងតែប៉ុណ្ណោះ!

ចាប់ពីថ្ងៃនេះតទៅ លោកអ្នកក៏អាចអញ្ជើញមកទស្សនា ​និង​បើកបរសាកល្បងនូវ Hyundai Creta នៅគ្រប់សាខាលក់របស់ក្រុមហ៊ុន Hyundai ដោយផ្ទាល់ ជាពិសេសលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេស ក្នុងអំឡុងខែកញ្ញានេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម