អស់បារម្ភរឿងជិះផ្លូវឆ្ងាយ! រថយន្ដអគ្គិសនី BMW i3 ស៊េរីថ្មីសាកថ្មមួយពេញជិះបានដល់ ៩០០គីឡូម៉ែត្រ

ក្រុមហ៊ុន BMW បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្ដអគ្គិសនី BMW i3 ស៊េរីថ្មី ដែលជាកំណែដ៏ធំនៃរថយន្តត្រកូល 3 Series Sedan ជាម៉ូដែលដ៏ល្បីបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន BMW។

2027 BMW i3 Gets Striking New Looks, Staggering 700 KM of Range |  AutoTrader.caសម្រាប់ BMW i3 អគ្គិសនីនេះផលិតមកជាពិសេសផ្ដោតលើរយៈចម្ងាយនៃការបើកបរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ដោយវាបំពាក់មកជាមួយអាគុយទំហំ 108.7 និង 112 kWh ផ្ដល់ជូនរយៈចម្ងាយបើកបរចន្លោះពី ចន្លោះពី ៨១០ ដល់ ៩០៤ គីឡូម៉ែត្រ អាស្រ័យលើម៉ូដែលនិងទំហំអាគុយ។  ជាមួយគ្នានេះអាគុយរបស់រថយន្ដនេះក៏គាំទ្រការសាកថ្ម DC ៤០០ គីឡូវ៉ាត់ សាកថ្មតែ ១០ នាទី អាចជិះបានប្រហែល ៤០២ គីឡូម៉ែត្រ។

The essence of the BMW brand”: this is the new, 560-mile BMW i3 | Top Gearបន្ថែមពីនេះរថយន្ដ BMW i3 ត្រូវបានផលិតឡើងផ្អែកលើគ្រោងឆ្អឹង Neue Klasse 800-volt ដូចគ្នាទៅនឹងរថយន្ត iX3 SUV ផងដែរប៉ុន្តែត្រូវបានរចនាជារថយន្តប្រភេទ Sedan ទ្វារបួនមានរាងរលោងស្អាត ដែល BMW ហៅថាជាការរចនាបែប 2.5-box design។ ចំណុចពិសេសថ្មីរបស់ BMW i3 ត្រូវបានបំពាក់មកជាមួយគ្រាប់ថ្មរាងស៊ីឡាំងថ្មីរបស់ BMW ត្រូវបានដំឡើងដោយប្រើវិធីសាស្ត្រ cell-to-pack ដោយធ្វើការដំឡើងគ្រាប់ថ្មផ្ទាល់ទៅក្នុងកញ្ចប់អាគុយតែម្តង ធ្វើឲ្យអាគុយមានរាងសំប៉ែត និងស្រាលជាងមុន។ លើសពីនេះ អាគុយនេះក៏ដើរតួជាបាតរថយន្តផងដែរ ជួយកាត់បន្ថយភាពស្មុគស្មាញ និងទម្ងន់អនុញ្ញាតឲ្យរថយន្តអគ្គិសនីនេះធ្វើដំណើរបានកាន់តែឆ្ងាយក្នុងការសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

The essence of the BMW brand”: this is the new, 560-mile BMW i3 | Top GearBMW i3 ក៏បានបំពាក់មកជាមួយមុខងារត្រៀមលក្ខណៈអាគុយ (Battery preconditioning) ភ្ជាប់មកជាមួយមុខងារអាចកម្តៅអាគុយ ឬបញ្ចុះកម្តៅកញ្ចប់អាគុយ ដើម្បីប្រាកដថាវាអាចស្រូបយកថាមពលបានកម្រិតអតិបរមាក្នុងកំឡុងពេលសាកថ្មជាមួយលក្ខខណ្ឌអាកាសធាតុក្ដៅនិងត្រជាក់ខ្លាំង។ មុខងារនេះអាចដំណើរការដោយស្វ័យប្រវត្តិនៅពេលប្រើប្រាស់ប្រព័ន្ធនាំផ្លូវ (Navigation) ក្នុងរថយន្ត ឬអាចបញ្ជាដោយផ្ទាល់ដៃក៏បាន។

បើនិយាយពីទំហំរូបរាងខាងក្រៅស្ថិតក្នុងនាមជារថយន្ត Sedan អគ្គិសនីថ្មីរបស់ BMW រថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៧៤០ មីលីម៉ែត្រ, ទទឹង ១ ៨៦៥ មីលីម៉ែត្រ, កម្ពស់ ១ ៤៨០ មីលីម៉ែត្រ។ សម្រាប់រថយន្ដស៊េរីថ្មី BMWបានលុបចោលការរចនាប៉ាណារាងធំដូចធ្មេញសត្វទៀតហើយ ដោយពួកគេងាកមកប្រើប្រាស់ការចនាផ្នែកខាងមុខដែលរលោងស្អាត មានរាងដូចច្រមុះដូចត្រីឆ្លាម។ នៅផ្នែកខាងក្រោយរចនាជាមួយស្ដុបថ្មីចង្កៀង ដែលមិនមានរាងផ្តេកជាទម្រង់អក្សរ L ដូចទៅនិងរថយន្ដត្រកូល 3 Series ទេ។

2027 BMW i3: What We Know So Farក្រឡេកមកមើលផ្នែកខាងក្នុងដែលរចនាឡើងបែបសាមញ្ញ (Minimalist) ភ្ជាប់មកជាមួយបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ដោយបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៧.៩ អុីញ និងអេក្រង់ Panoramic Vision អូសកាត់លាតសន្ធឹងពេញទទឹងនៃផ្ទៃតាប្លូ។ ចគ្រឿងបំពាក់នៅក្នុងកាប៊ីនរថយន្តនេះត្រូវបានប្រើប្រាស់សម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្តោតសំខាន់លើបច្ចេកវិទ្យា ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ រួមមានជម្រើសអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់មុខបែប 3D Head-Up Display, ប៊ូតុងបញ្ជាលាក់ខ្លួនយ៉ាងអាថ៌កំបាំង (Shy Tech), និងប្រព័ន្ធជំនួយការ AI ដែលបញ្ជាដោយសំឡេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម