អស់សង្ស័យ! ឡាន SUV ដំបូងរបស់ Ferrari នឹងបំពាក់ម៉ាស៊ីន១២ស៊ីឡាំង

[ទីផ្សារបរទេស]  កន្លងមកមានដំណឹងចចាមអារ៉ាមថារថយន្ត SUV ដំបូងរបស់ Ferrari អាចនឹងប្រើប្រាស់ម៉ាស៊ីនមហាកម្លាំង១២ស៊ីឡាំង ហើយពេលនេះក្រុមហ៊ុនបានបញ្ជាក់ជាផ្លូវការថាម៉ាស៊ីន១២ស៊ីឡាំង ពិតជានឹងត្រូវបំពាក់លើ SUV របស់ខ្លួនពិតមែន។

និយាយជាមួយ Reuters លោក Benedetto Vigna ដែលជានាយកប្រតិបត្តិថ្មីរបស់ Ferrari បាននិយាយថាម៉ាស៊ីន១២ស៊ីឡាំង គឺជាជម្រើសដ៏សមរម្យជាងគេសម្រាប់រថយន្ត Purosangue។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Benedetto បានលើកឡើងដូចនេះ ៖ “យើងបានធ្វើតេស្តជម្រើសមួយចំនួន ហើយវាបង្ហាញច្បាស់ថាម៉ាស៊ីន១២ស៊ីឡាំង ទាំងកម្លាំង និងបទពិសោធន៍បើកបរដែលវាអាចផ្ដល់បាន គឺជាជម្រើសត្រឹមត្រូវសម្រាប់ទីផ្សារ។”

យ៉ាងណាក្ដី គេមិនច្បាស់នៅឡើយទេថា Ferrari នឹងផ្ដល់ជូនជាជម្រើសម៉ាស៊ីនផ្សេងទៀត ឬផ្ដាច់មុខដោយម៉ាស៊ីន១២ស៊ីឡាំងនេះតែម្ដង ប៉ុន្តែឆាប់ៗខាងមុខនេះគ្រប់យ៉ាងនឹងត្រូវបង្ហាញចេញ។ ការបង្ហាញចេញរថយន្ត Purosangue រំពឹងថា​នឹងធ្វើឡើងក្នុងពេលប៉ុន្មានសប្ដាហ៍ទៀត ដោយការលក់រំពឹងថាចាប់ផ្ដើមនៅឆ្នាំ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម