ក្រោយពីទទួលបានរថយន្ត BMW i8 សម្រាប់បំពេញការងារល្បាតនៅទីក្រុងរួចហើយ នៅពេលនេះសមត្ថកិច្ចសាធារណរដ្ឋឆេកបន្តទទួលបានរថយន្ត BMW 7-Series វិញម្ដង ដែលជាស៊េរីចុងក្រោយបំផុត។
សមត្ថកិច្ចសាធារណរដ្ឋឆេកនឹងទទួលបានរថយន្ត BMW 7-Series ប្រភេទ Plug-in Hybrid ចំនួន ១០ គ្រឿងពីក្រុមហ៊ុន BMW ប្រចាំប្រទេសនេះ ដែលជាផ្នែកមួយនៃកម្មវិធីជួលរថយន្តជិះដោយមិនគិតថ្លៃ។ កម្មវិធីជួលរថយន្តនេះ អាចឲ្យរថយន្តនីមួយៗប្រើប្រាស់បានប្រមាណ ៦ ខែ និងជិះបានរហូតដល់ ២៥ ០០០ គីឡូម៉ែត្រ។
BMW 7-Series ដែលគេទទួលបានគឺជាម៉ូដែល 745e ដែលប្រើប្រាស់ម៉ាស៊ីន ៦ ស៊ីឡាំង ផលិតកម្លាំងបាន ២៨៦ សេះ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១១៣ សេះ បន្ថែមទៀត។ BMW 745e អាចបង្កើនសន្ទុះពី ០ ដល់ ១០០ គ.ម/ម៉ ដោយចំណាយពេលតែ ៥,២ នាទី និងមានល្បឿនអតិបរមា ២៥០ គ.ម/ម៉៕