អាគុយឡានអាចប្រើបានដល់ ១៦ឆ្នាំ ត្រូវក្រុមហ៊ុនចិនអះអាងថាផលិតបានសម្រេច

ក្រុមហ៊ុន​ផលិត​អាគុយ​របស់​ចិន​ឈ្មោះ​ថា CATL និយាយ​ថា​ខ្លួន​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចាប់​ផ្ដើម​ផលិត​អាគុយ​សម្រាប់​រថយន្ត​ដែល​អាច​​ប្រើ​បាន​ចម្ងាយ ២​លាន​គីឡូម៉ែត្រ និង​មាន​អាយុ​កាល​ដល់ ១៦​ឆ្នាំ។

គួរ​ដឹង​ក្រុមហ៊ុន​ CATL នេះ​មាន​អតិថិជន​ធំៗ​ដូច​ជា Tesla, BMW, Daimler, Honda, Toyota, Volkswagen និង Volvo ផង​ដែរ។ ក្រុមហ៊ុន​នេះ​ធ្លាប់​បាន​និយាយ​បើក​ចំហ​អំពី​ការ​​បង្កើត​​អាគុយ​ដែល​អាច​ប្រើ​បាន​ចម្ងាយ ១​លាន​ម៉ាយ​ ជា​មួយ Tesla។ ប៉ុន្តែ​អាគុយ​ដែល​ក្រុមហ៊ុន​ផលិត​បាន​សម្រេច​នេះ មិន​ច្បាស់​ថា​ជា​ការ​សហការ​ជា​មួយ​ Tesla ឬ​យ៉ាង​ណា​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​លោក Zeng Yuqun នាយក​ប្រតិបត្តិ​ CATL និយាយ​ថា​ក្រុមហ៊ុន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​ទទួល​យក​ការ​កុម្ម៉ង់​ទិញ​អាគុយ​នេះ។ លោក Zeng បាន​បញ្ជាក់​ដែរ​ថា​អាគុយ​នេះ​នឹង​មាន​តម្លៃ​ថ្លៃ​លើស​អាគុយ​ធម្មតា​ដែល​ខ្លួន​ធ្លាប់​បាន​ផ្គត់ផ្គង់​កន្លង​មក ប្រមាណ ១០%៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម