អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ! រថយន្តដែលស្ថិតក្នុងចំណាត់កំពូលរថយន្ត Pick-Up របស់តូយ៉ូតា នៅកម្ពុជា គឺ Hilux Revo Rally ឆ្នាំ ២០២១ ត្រូវបានក្រុមហ៊ុនផ្លូវការប្រកាសអោយអតិថិជនរបស់ខ្លួនធ្វើការកក់ចាប់ពីពេលនេះតទៅ។ តាមរយៈការសាកសួរបានបញ្ជាក់ថា រថយន្តនេះមានតម្លៃប្រហែល ៥៣ ៣០០ ដុល្លារ សម្រាប់ពណ៌ទូរទៅ លើកលែងពណ៌សកាំម៉ៃដែលតម្រូវអោយអតិថិជនបង់ប្រាក់ ៦០០ ដុល្លារបន្ថែម។ យោងតាមព័ត៌មាននេះបានបញ្ជាក់ថា ម៉ូឌែល ២០២១ នេះមានតម្លៃធូរជាងម៉ូឌែល២០២០ ដល់ទៅ ៦០០ដុល្លារឯណោះ។
យ៉ាងណាមិញ យើងមិនទាន់ដឹងថា រថយន្តដែលនឹងមកដល់កម្ពុជានោះ មានលក្ខណៈបច្ចេកទេស និងលក្ខណៈពិសេសបែបណានោះទេ។ ក៏ប៉ុន្តែលោកអ្នក អាចស្វែងយល់បន្ថែមពីម៉ូឌែលថ្មីនេះពីប្រទេសថៃ ដែលក្រុមការងារ ខេមបូអូតូ បានសរសេរតាមរយៈអត្ថបទ Review+ ដែលលោកអ្នកអាចចុចមើលបាននៅទីនេះ!
គួរបញ្ជាក់ផងដែរថា នៅកម្ពុជាយើងសង្កេតឃើញថារថយន្ត Pick-Up គឺមានការគាំទ្រច្រើនជាងគេ បើមើលទៅតាមការចរាចរណ៌នៅលើដងផ្លូវ ដែលមានទាំងរថយន្តថ្មី និងរថយន្តមួយទឹកពីបរទេស។