អាមេរិក នឹងយកពន្ធតែ 15% ប៉ុណ្ណោះ សម្រាប់ឡានជប៉ុន!

ទីបំផុត! បន្ទាប់ពីមានការរចចា ពេលនេះ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានសម្រេចចុះនូវហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រពាណិជ្ជកម្មថ្មីហើយ។

ក្នុងនោះ សម្រាប់កិច្ចព្រមព្រៀងថ្មីនេះ ជប៉ុននឹងវិនិយោគ ៥៥០ ពាន់លានដុល្លារ នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាឧបករណ៍អេឡិចត្រូនិក, ថាមពល និងបញ្ញាសិប្បនិម្មិត AI នៅសហរដ្ឋអាមេរិក ខណៈពេលអាមេរិកវិញ ក៏បានយល់ព្រមកាត់បន្ថយពន្ធលើរថយន្ត និងទំនិញជប៉ុនផ្សេងៗពី ២៧,៥% មកត្រឹម ១៥% ផងដែរ។

គួរបញ្ជាក់ថា សម្រាប់កិច្ចព្រមព្រៀងថ្មីរបស់ជប៉ុន និងអាមេរិកនេះ មិនត្រឹមតែជាការបើកទ្វារសេដ្ឋកិច្ចទេ ប៉ុន្តែក៏បានបង្ហាញពីទំនាក់ទំនងបន្ថែមរ​វាងប្រទេសទាំងពីរទៅកាន់ពិភពលោកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម