(អាមេរិក) Ford Explorer ២០២០ ចេញហើយ ជាមួយតម្លៃថ្លៃបំផុត ៦៤,៦១០ដុល្លារ

Ford បានបញ្ចេញម៉ូដែល Ford Explorer ជាមួយតម្លៃរួចជាស្រេចសម្រាប់ម៉ូដែលឆ្នាំ២០២០ រួមជាមួយការរចនា និងបច្ចេកវិទ្យាថ្មីផងដែរ។ ប្រភេទ SUV ដែលពេញនិយម របស់ Ford នេះផងដែរក៏ត្រូវបានមកជាមួយនឹងប្រភេទកំលាំងម៉ាស៊ីនហ្វាយប្រ៊ីត ផ្តល់ថាមពលកម្លាំងសេសរហូតដល់ ៤០០ ម៉ាស៊ីន ៣,០ លីត្រ EcoBoost ស៊ីឡាំង ៦ ប្រភេទប៉ុង ២។

យ៉ាងណាមិញក្រុមហ៊ុនក៏បានផលិតជម្រើស និងលក្ខណៈពិសេសតាមលំដាប់ប្រភេទតម្លៃ  ដោយប្រភេទដំបូង XLT (Entry-level XLT) ៣៦,៦៧៥ដុល្លារ ប្រភេទ Mid-level Limited តម្លៃ ៤៨,១៣០ដុល្លារ ប្រភេទ Platinum តម្លៃ ៥៨,២៥០ដុល្លារ ប្រភេទ ST តម្លៃ ៥៤,៧៤០ដុល្លារ និងប្រភេទ Platinum ដែលមានលក្ខណៈពិសេសលើសគេតម្លៃសរុប ៦៤,៦១០ដុល្លារ លោកអ្នកអាចមើលតារាងតម្លៃខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដែលប្រភេទមានលក្ខណៈពិសេសទាំងអស់ដូចជា៖ ពួកស្បែក ដំបូលបើកខាងលើធំ (Big Moon Roof) អំពូល LED កាម៉េរា ៣៦០ដឺក្រេ កាងដំបូលខាងលើ ប្រព័ន្ធកំសាន្តទំហំធំរហូតដល់ ១០,១ អុីញ ជាមួយឧបករណបំពងសំលេង ១៤ចំណុច កៅអីអង្គុយផ្នែកខាងមុខមានមុខងារ Active motion និងចំណុចពិសេសជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម