អាយុកាលប្រើប្រាស់ជាមធ្យមនៃឡាននៅអាមេរិក ឡើងដល់ ១២,១ឆ្នាំ

ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានរារាំងដល់ការតម្លើងរថយន្ត និងបង្ខំឲ្យក្រុមហ៊ុនចែកចាយត្រូវបិទទ្វារជាបណ្តោះអាសន្នហើយវាហាក់ដូចជាជះឥទ្ធិពលដល់អាយុជាមធ្យមនៃឡានដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក។

យោងតាមការសិក្សារបស់ IHS Markit បានបង្ហាញថា អាយុជាមធ្យមនៃរថយន្តធុនស្រាលដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក បានកើនឡើងជិតពីរខែកាលពីឆ្នាំមុន ដល់អាយុ ១២,១ ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា វាគឺជាអាយុកាលជាមធ្យម ចាស់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ហើយអាយុកាលរថយន្តបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីឆ្នាំ ២០០២ ដោយពេលនោះពួកវាមានអាយុជាមធ្យមត្រឹម ៩,៦ឆ្នាំប៉ុណ្ណោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ចំនួនរថយន្តដែលចាកចេញពីចំនួនប្រជាជនសកម្ម បានកើនឡើងយ៉ាងខ្លាំង នៅពេលដែលអ្នកកម្ទេចរថយន្ត បានមើលឃើញបរិមាណខ្ពស់បំផុតក្នុងរយៈពេលពីរទសវត្ស គឺជាង ១៥ លានគ្រឿងឯណោះ។

យ៉ាងណាមិញ IHS Markit រំពឹងថា ការលក់រថយន្តនឹងកើនដល់ ១៦,៨ លានគ្រឿងនៅឆ្នាំនេះ ហើយគេសង្កេតឃើញថារថយន្តអគ្គិសនីកំពុងកើនឡើងប្រជាប្រិយភាព ខណៈមានការចុះបញ្ជីច្រើនកាលពីឆ្នាំ ២០២០។ ជាលទ្ធផល មានរថយន្តអគ្គិសនីជិត ១ លានគ្រឿងកំពុងដំណើរការកាលពីឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម