[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានមួយបានឲ្យដឹងថា សហភាពអឺរ៉ុបបានធ្វើការកែប្រែសម្រួលទៅលើការកាត់បន្ថយពន្ធបន្ថែមសម្រាប់រថយន្តដែលនាំចូលពីប្រទេសចិន ។
សម្រាប់ការកាត់បន្ថយពន្ធលើកនេះ ជាលើកទី ២ គឺធ្វើឡើងសម្រាប់ក្រុមហ៊ុនចំនួន ២ រួមមាន ក្រុមហ៊ុនផលិតរថយន្ត Tesla បន្ថយពី ៩% មកត្រឹម ៧,៨% និងក្រុមហ៊ុន Geely បន្ថយពី ១៩,៣% មកត្រឹម ១៨,៨% ។
ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែលបានសហការរួមទាំង Chery និង Nio នឹងកំណត់ពន្ធ ២០,៧% ហើយពន្ធនីមួយៗគឺស្ថិតនៅលើពន្ធគយ ១០% ធម្មតាដែលដាក់លើរថយន្តនាំចូល ដែលមានន័យថាពួកគេអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណេញរបស់អ្នកផលិតរថយន្ត។
គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងកំណត់ពន្ធនេះ បានធ្វើឲ្យប្រទេសចិនមិនសប្បាយចិត្ត ហើយចង់ចរចារកដំណោះស្រាយជាមួយ សហភាពអឺរ៉ុបផងដែរ ៕