អុញនោះ! Elon Musk ថា Tesla មិនបានស៊ីញ៉េកុងត្រាជាមួយក្រុមហ៊ុន Hertz រឿងទិញឡាន ១០ម៉ឺនគ្រឿងឡើយ

CEO ក្រុមហ៊ុន Tesla លោក Elon Musk បានសរសេរសារនៅលើគណនីបណ្តាញសង្គម Twitter របស់ខ្លួនថា “ខ្ញុំចង់បញ្ជាក់ថា មិនទាន់មានកិច្ចសន្យាណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ” បន្ទាប់ពីក្រុមហ៊ុនរថយន្តជួលមួយនេះបានប្រកាសកិច្ចព្រមព្រៀងដែលនាំឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Tesla កើនលើសពី ១ទ្រីលានដុល្លារ។

បន្ថែមពីនេះ លោកក៏បានលើកឡើងបន្ថែមផងដែរថា ប្រសិនបើកិច្ចសន្យាព្រមព្រៀងនឹងសម្រេចបាន នោះក្រុមហ៊ុន Hertz នឹងត្រូវបង់ថ្លៃរថយន្តពេញ មិនមានការបញ្ចុះតម្លៃនោះទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា កាលពីថ្ងៃទី ២៥កន្លងទៅ ភាគហ៊ុននៅក្នុងក្រុមហ៊ុន Tesla បានកើនឡើង ១២,៦% បន្ទាប់ពីក្រុមហ៊ុន Hertz បាននិយាយថា ខ្លួនបានបញ្ជាទិញរថយន្តចំនួន ១០០ ០០០ គ្រឿងពី Tesla នៅចុងឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម