អុញ! នាយកប្រតិបត្តិ BMW មិនចាត់ទុក Tesla ជាម៉ាកយីហោប្រណីតឡើយ!

នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត BMW លោក Oliver Zipse ជឿថា Tesla មិនមែនប្រកួតប្រជែងនៅក្នុងផ្នែករថយន្តប្រណីត (premium segment) ដូចក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់របស់ខ្លួននោះទេ។

លោក Zipse ថ្មីៗនេះ បានធ្វើការឆ្លើយឆ្លងជាមួយកាសែតរបស់អាល្លឺម៉ង់ Handelsblatt ហើយត្រូវបានស្នើសុំឲ្យផ្តល់យោបល់របស់លោក លើក្រុមហ៊ុន Tesla។ ក្នុងនោះ លោកមិនខ្លាចក្នុងការរិះគន់រថយន្ត Tesla នាពេលកន្លងមក និងអំឡុងពេលសម្ភាសន៍នោះទេ ដោយបង្កប់ន័យថា BMW ផ្តោតលើការពេញចិត្តរបស់អតិថិជន ជាជាងអ្នកឈានមុខគេផ្អែករថយន្តអគ្គិសនី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Zipse បាននិយាយថា “ក្រុមហ៊ុន Tesla មិនមែនជាផ្នែកនៃម៉ាកប្រណីតឡើយ។ ពួកគេកំពុងរីកចម្រើនយ៉ាងខ្លាំងតាមរយៈការកាត់បន្ថយតម្លៃ។ យើង​នឹង​មិន​ធ្វើ​ដូច្នេះ​ទេ។ កន្លែងដែលយើងខុសគ្នា គឺស្តង់ដាររបស់យើង លើគុណភាព និងភាពជឿជាក់។ យើង​មាន​ក្ដី​ប្រាថ្នា​ខុស​គ្នា​លើ​ការ​ពេញ​ចិត្ត​របស់​អតិថិជន”។

ខណៈពេលដែល BMW ប្រហែលជាមិនចាត់ទុក Tesla ជាដៃគូប្រកួតប្រជែងនៅក្នុងផ្នែករថយន្តប្រណីត តួលេខថ្មីៗបង្ហាញថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២១ នេះ BMW បានវ៉ាដាច់ Mercedes-Benz សម្រាប់ការលក់នៅសហរដ្ឋអាមេរិក ដោយបានបង្កើតខ្លួនជាម៉ាករថយន្តប្រណីតដែលលក់ដាច់បំផុតទី៣។

គួរឲ្យដឹងថា នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla បានលក់រថយន្តដាច់ចំនួន ២៣០ ៨៨៥គ្រឿង ដែលនៅមិនឆ្ងាយពី BMW ចំនួន ២៤៥ ៨៦៤គ្រឿងឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម