ក្រុមហ៊ុន Stellantis Mexico បានប្រកាសចេញរថយន្ត Jeep Gladiator Mojave ស៊េរីឆ្នាំ២០២១ ថ្មី សម្រាប់ទីផ្សារប្រទេសមិចស៊ីកូ។
រថយន្ត Jeep Gladiator Mojave គឺជាភីកអាប់ដែលផ្តោតខ្លាំងលើការបើកបរ off-road ដោយសាក់ស៊ីរបស់វាត្រូវបានពង្រឹងឲ្យរឹងមាំជាងមុន, ប្រើប៉ុង Dana 44 solid axles, បូម Fox performance shocks, បន្ទះការពារបាតក្រោម និងយ៉ាន់អាលុយមីញ៉ូម ១៧អ៊ីញ ជាមួយសម្បកកង់ ៣៣អ៊ីញទៀតផង។
Gladiator Mojave មានកម្ពស់បាតក្រោមឈរផុតពីដី ២៩,៤សង់ទីម៉ែត្រ ដោយអាចអូសសណ្តោងបាន ២,៧តោន។ វាមានបំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៨៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ជាមួយមុខងារ rear differential lock ផងដែរ។
ចំណែកឯកាប៊ីនខាងក្នុងវិញ Gladiator Mojave ប្រើអេក្រង់កម្សាន្ត Touchscreen ៨,៤អ៊ីញ និងកុងទ័រ ៧អ៊ីញ ជាមួយប្រព័ន្ធសំឡេង Alpine មានបាស ៩គ្រាប់។
រថយន្ត Jeep Gladiator Mojave ឆ្នាំ២០២១ មានតែជម្រើសពណ៌ប្រផេះ Manta Ray Gray ប៉ុណ្ណោះ ហើយមានតម្លៃ ៦១ ៣២០ដុល្លារ នៅក្នុងប្រទេសមិចស៊ីកូ៕