អេមណាស់! ឡាន Audi Q7 E-Tron ប្រើ Plug-in Hybrid ជិះ ១០០ គ.ម៉ ស៊ីសាំងតែ ៦ លីត្រ

គេហទំព័ររបស់​អង់គ្លេសមួយ បាន​រក​ឃើញ​ថា ជា​មធ្យម​រថយន្ត Audi Q7 E-Tron ស៊ី​សាំង​ប្រមាណ ៦,៧ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង ខណៈ Audi Q7 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ស៊ី​សាំង​ចន្លោះ​ពី ៩ ទៅ ១២ លីត្រ។

នៅ​ពេល​រថយន្ត Audi Q7 E-Tron ត្រូវ​បាន​ណែនាំ​ដំបូង ក្រុមហ៊ុន​បាន​អះអាង​ថា វា​ស៊ី​សាំង​ត្រឹម​តែ ១,៧ លីត្រ​ប៉ុណ្ណោះ​ក្នុងការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ប៉ុន្តែ​តួ​លេខ​នេះ​ត្រូវ​បាន​វាស់​នៅ​ក្នុង​មន្ទីរពិសោធន៍ លើ​លក្ខខណ្ឌ​ដ៏​ល្អ​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូម​បញ្ជាក់​ថា រថយន្ត Audi Q7 E-Tron ប្រើប្រាស់​ម៉ាស៊ីនសាំង និង អាយុ Plug-in Hybrid កម្លាំង ១៧,៣ គីឡូវ៉ាត់ម៉ោង មាន​កម្លាំងសរុប ៣៧៣ សេះ ដែល​អាច​ស្ទុះ​ពី ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦ វិនាទី។ ក្រៅពីស៊ីសាំងតិច រថយន្ត SUV ដ៏ទំនើបនេះក៏អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយ ៥៤ គីឡូម៉ែត្រផងដែរ ។

រថយន្ត Audi Q7 E-Tron ប្រើម៉ាស៊ីនសាំងផង Hybrid ផង និង អាចសាកភ្លើងផងនេះ ​មាន​តម្លៃ​ចាប់​ពី ៥០ ០០០ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​អាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម