[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ មានព័ត៌មានពីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា Click 160 នឹងមានបំពាក់មកជាមួយហ្វ្រាំងឌីសបន្ថែមនៅខាងក្រោយ ដែលនេះមានន័យថា ម៉ូតូស្កូតឺនេះ នឹងមានហ្វ្រាំងឌីសទាំងខាងមុខ និងខាងក្រោយ។ ខណៈពេលម៉ូឌែលបច្ចុប្បន្ននេះបំពាក់តែហ្វ្រាំងឌីសខាងមុខប៉ុណ្ណោះ ដោយខាងក្រោយបំពាក់ហ្វ្រាំងតាំបួ។
ជាក់ស្តែងសម្រាប់ថាមពលម៉ាស៊ីននៃម៉ូតូ Click 160 នឹងត្រូវបានវំពឹងថាម៉ូតូនេះនឹងបំពាក់ដោយម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ដែលត្រូវបានអភិវឌ្ឍន៍ទៅលើកម្លាំង និងការសន្សំសំចៃប្រេង ដើម្បីជួយបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។
ចំពោះការរចនាវិញ គេរំពឹងថា Click 160 នឹងនៅតែផ្អែកលើការរចនារបស់ Click 150 ស៊េរីឆ្នាំ២០២១ ជាមួយនឹងរូបរាងបែបស្ព័រ និងទំនើបដោយបំពាក់ដោយភ្លើង LED និងកុងទ័រឌីជីថល LCD ផងដែរ។
ទោះជាយ៉ាងណាក៏ដោយតួរគ្រោងដែលប្រើនៅលើ Click 160 នឹងក្លាយជាតួរគ្រោងប្រភេទថ្មីដែលក្រុមហ៊ុន Honda បានប្រើប្រាស់លើម៉ូដែលម៉ូតូស្កូតឺជាច្រើនដោយសារគុណសម្បត្តិនៃស្ថេរភាព និងទម្ងន់ស្រាលរបស់វា។
យ៉ាងណាមិញបច្ចុប្បន្ន Honda Click 160 កំពុងត្រូវបានដាក់លក់ក្នុងទីផ្សារប្រទេសវៀតណាមជាម៉ូដែលដែលនាំចូលពីប្រទេសថៃ មានជម្រើស ២ ម៉ូឌែល Honda Click 125cc និង 150cc មានតម្លៃចាប់ពី ២,៧៣៦ ដុល្លារ និង ៣,៧៩៦ ដុល្លារសម្រាប់ទីផ្សារនៅវៀតណាម៕
ប្រភព៖ 24h