អេមណាស់! Kawasaki ចេញលក់ម៉ូតូបែបដំណើរផ្សងព្រេង តម្លៃខ្ទង់ ៦ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Kawasaki បានធ្វើការដាក់លក់នូវម៉ូតូ Versys X250 Tourer ស៊េរីឆ្នាំ២០២២ ដែលជាម៉ូតូបែបដំណើរផ្សងព្រេង សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុនជាផ្លូវការ។

សម្រាប់ម៉ូតូនេះមានប្រវែង ២ ១៧០ មម, ទទឺង ៩៤០ មម, កម្ពស់ ១ ៣៩០  និងកម្ពស់ពីដីមកកែបម៉ូតូ ៨១៥ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ១៧ លីត្រ និងទម្ងន់ ១៨៣ គីឡូក្រាមផងដែរ។ វាបានបំពាក់ផ្នែក​ខាង​មុខ​ជាបូ៊ម Telescopic ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១០០/៩០-១៩ និងក្រោយទំហំ ១៣០/៨០-១៧ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីហ្សាញនៃម៉ូតូ Versys X250 Tourer បានបំពាក់នូវអំពូលកាត់អ័ព្ទ, របាំងការពារម៉ាស៊ីនខាងក្រោម, របាំងការបារដៃចង្កូត និងប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោយសងខាង។

ដោយទ្បែកចំពោះផ្នែកម៉ាស៊ីននៃម៉ូតូ Versys X250 Tourer ប្រើប្រាស់ម៉ាស៊ីនភ្លោះប៉ារ៉ាឡែល Ninja 250 ចំណុះ ២៤៨ សេសេ ទំហំ ២ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង water-cooled ផលិតកម្លាំង​ ៣៣ សេះ ភ្ជាប់ជាមួយនឹងចង្កឹះលេខអ៊ំព្រីយ៉ា ៦វគ្គ។

យ៉ាងណាមិញចំពោះម៉ូតូ Kawasaki Versys X250 Tourer ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ពណ៍ Metallic Ocean Blue x Pearl Robotic White និង Candy Lime Green x Metallic Flat Spark Black ដែលតម្លៃរួមបញ្ចូលពន្ធផងនោះគឺ ៦,៣១៨ ដុល្លារសម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន៕

ប្រភព៖ autoby.jp

ផ្ទាំងផ្សាយពាណិជ្ជកម្ម