អេមណាស់! Nissan ចេញ GT-R ២០២០ ដល់ទៅ ៤ ប្រភេទ តម្លៃចាប់ពី ១០ ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បាន​បញ្ចេញ​រថយន្ត​ស្ព័រ​ម៉ូដែល GT-R ឆ្នាំ ២០២០ ជា​ផ្លូវការ ចំនួន ៤ ប្រភេទ គឺ GT-R Premium, GT-R 50th Anniversary Edition, GT-R Track Edition និង GT-R NISMO ។

រថយន្ត Nissan GT-R ឆ្នាំ ២០២០ នឹង​ចេញ​ល​ក់​ជា​ផ្លូវការ​ក្នុង​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី ២៥ កក្កដា ២០១៩ នេះ ជាមួយ​តម្លៃ​ចាប់​ពី ១១៣ ៥៤០ ដុល្លារ ចំពោះ​ប្រភេទ Premium ឯ​ប្រភេទ 50th Anniversary Edition តម្លៃ ១២២ ០៤០ ដុល្លារ ដោយ​បំពាក់​លក្ខណៈពិសេសៗ ដូចជា បំពង់​ស៊ីម៉ាំង​ទីតានីម, យ៉ាន់ទំហំ ២០ អ៊ីង, មុខងារ Active Noise Cancellation និង មុខងារ Active Sound Enhancement ជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R ប្រភេទ Premium និង 50th Anniversary Edition ប្រើម៉ាស៊ីនសាំងចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៥៦៥ សេះ ។

ចំណែកឯ រថយន្ត GT-R ប្រភេទ Track Edition វិញ នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ២៥ សីហា ២០១៩ ជាមួយ​នឹង​តម្លៃ​ចាប់​ពី ១៤៥ ៥៤០ ដុល្លារ ។ វា​បំពាក់​យ៉ាន់​ប្រភេទ Nismo ទំហំ ២០ អ៊ីង , កន្ទុយត្រី Carbon fiber , ហ្វ្រាំង​កាបូន​សេរ៉ាមិច និង កៅអី​ស្បែក​ស្ព័រ Recaro ពណ៌​ក្រហម​លាយ​ខ្មៅ ជាដើម ។

ចុងក្រោយបង្អស់ គឺ GT-R ប្រភេទ Nismo នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១២ កក្កដា ២០១៩ ជាមួយ​នឹង​តម្លៃ​ចាប់​ពី ២១០ ៧៤០ ដុល្លារ ។ GT-R Track Edition និង Nismo ប្រើ​ម៉ាស៊ីន​ដូច​គ្នា គឺ ចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង តែ​មាន​កម្លាំង​ដល់ ៦០០ សេះ​ឯណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម