អេមណាស់! SUV ៧កៅអី Cadillac XT6 ឆ្នាំ២០២០ ទំនើប និងទូលាយខ្លាំង តម្លៃជាង៥ម៉ឺនដុល្លារ

នៅទីបំផុត រថយន្ត Cadillac XT6 ស៊េរី​ឆ្នាំ ២០២០ បានបង្ហាញតម្លៃលក់ជាផ្លូវការ បន្ទាប់ពីបានបង្ហាញខ្លួន នៅក្នុង​កម្មវិធី 2019 Detroit Auto Show ជា SUV ៧ កៅអី ដែលស្ថិត​នៅ​ក្រោម​ម៉ូដែល Escalade។

Cadillac XT6 ស៊េរីថ្មី មានតម្លៃ​ចាប់​ពី ៥៣ ៦៩០ ដុល្លារ​នៅ​លើទីផ្សារសហរដ្ឋអាមេរិក សម្រាប់​ម៉ូដែល Premium Luxury ប្រើ​ប៉ុងមុខ FWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

XT6 ប្រើម៉ាស៊ីន​សាំង​ចំណុះ ៣,៦ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣១០ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៩ វគ្គ ហើយ​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ FWD។

ដោយឡែក ​ម៉ូដែល XT6 Sport ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ Sport Control AWD ហើយមានតម្លៃ ៥៨ ០៩០ ដុល្លារ។

ជា​ស្តង់ដារ ម៉ូដែល Premium Luxury និង Sport បាន​បំពាក់លក្ខណៈ​ពិសេសៗ ដូច​ជា ពោង​សុវត្ថិភាព ៧ , ប្រព័ន្ធ Forward Collision Alert, Automatic Emergency Braking, Lane Change Alert, Lane Keep Assist និង Rear Cross Traffic Alert ជាដើម។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ​មាន​ផ្ទៃ​ធំ​ទូលាយ ហើយ​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​មាន​គុណភាព​ខ្ពស់ និង​កៅអី​ចំនួន ៨ ដ៏​មាន​ផាសុកភាព។ មិន​តែ​ប៉ុណ្ណោះ វា​បំពាក់​អេក្រង់ Touchscreen ទំហំ ៨ អ៊ីញ, ប្រព័ន្ធ​សំឡេង Bose ៨ ឬ ១៤ គ្រាប់ , ប្រព័ន្ធ 4G LTE , កៅអី​ជួរ​ទី ៣ ចុច​អូតូ និង មុខងារ​សាក​ថ្ម​មិន​បាច់​ប្រើ​ខ្សែ ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម