[ទីផ្សារបរទេស]ក្រុមហ៊ុន Suzuki បញ្ចេញនូវម៉ូតូម៉ូឌែល Skydrive 125 ស៊េរីឆ្នាំ២០២២ បែបស្ព័រ ជាមួយជម្រើស ៣ ពណ៍ រួមមាន Black (YKV), Gray (ZRP) និង Black (YNR) តម្លៃចាប់ពី ១ ៤៨០ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
ម៉ូតូនេះមានប្រវែងសរុប ១ ៨៨៥ មម, ទទឺង ៦៥៥ មម, កម្ពស់ ១ ០៤០មម និងកម្ពស់ពីដីមកកែបម៉ូតូ ១៤០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៤ លីត្រ និងទម្ងន់ ១០៥ គីឡូក្រាមផងដែរ។
Suzuki Skydrive ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៤ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Belt ។
Suzuki Skydrive បានបំពាក់ផ្នែកខាងមុខក្រោយជាប៊ូម Telescopic shock ,ហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៧០/៩០-១៤M/C ៣៤P និងក្រោយទំហំ ៨០/៩០-១៤M/C ៤០P ជាដើម៕
ប្រភព៖ th-bigbiker