[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha ធ្វើការបញ្ចេញនូវម៉ូតូ Finn ស៊េរីឆ្នាំ២០២២ ជាមួយនឹងការសន្សំសំចៃសាំង ចាក់ ១ លីត្រ ជិះបានចម្ងាយ ៩៦,១៦ គីទ្បូម៉ែត្រ។
សម្រាប់ម៉ូតូ Yamaha Finn បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥ សេសេដែលផ្តល់នូវដំណើរការល្អ និងបង្កើនល្បឿនកាន់តែលឿន។ ជាពិសេស ម៉ាស៊ីនរបស់ Finn ថ្មីនេះ ស៊ីសាំងតិច ជាមួយនឹងការប្រើប្រាស់ជាមធ្យមត្រឹមតែ ១លីត្រ ក្នុងចម្ងាយ ៩៦,១៦ គីឡូម៉ែត្រ។
យ៉ាងណាមិញចំពោះម៉ូតូ Yamaha Finn ស៊េរីឆ្នាំ២០២២ មាន ៣ ជម្រើសម៉ូឌែលសម្រាប់ទីផ្សារក្នុងប្រទេសថៃដូចជា៖
- Yamaha Finn USB តម្លៃ ១ ៤១៤ ដុល្លារ
- Yamaha Finn alloy wheel តម្លៃ ១ ៣៦៩ ដុល្លារ
- Yamaha Finn wire spoked wheel តម្លៃ ១ ៣០៩ ដុល្លារ ៕
ប្រភព៖ th-bigbike