[ទីផ្សារបរទេស] រថយន្ត Lexus LX 600 F Sport នឹងត្រៀមបង្ហាញវត្តមាននៅប្រទេសវៀតណាមនាឆ្នាំនេះ ដោយគេរំពឹងថានឹងមានវត្តមានតាមរយៈក្រុមហ៊ុនឯកជន។
សម្រាប់ការឌីហ្សាញនៃរថយន្ត LX 600 F Sport បានបំពាក់នូវកាងធ្លាក់ផ្នែកខាងមុខ និងផ្នែកខាងក្រោយ និងគម្របភក់ផលិតឡើងពី CFRP ដែលមានទម្ងន់ស្រាល បន្ថែមជាមួយរបាំងភក់, ឧបករណ៍ការពារដៃទ្វា, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្ទីកគ័រឡូហ្គូនៅលើទ្វាខាងមុខ និងបង្អួចជុំវិញ ប្រើប្រាស់ជាមួយកញ្ចក់បែបឯកជន។
រថយន្ត LX 600 F Sport ប្រើប្រាស់ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ Twin-turbo ផលិតកម្លាំងបាន ៤០៩សេះ និងកម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលទៅកាន់កង់ទាំង ៤ តាមរយៈប្រអប់លេខ ១០វគ្គអូតូ។
យ៉ាងណាមិញចំពោះរថយន្ត Lexus LX 600 ស៊េរីឆ្នាំ២០២២ មានតម្លៃ ១០១,០០០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក។ ហើយរថយន្ត LX 600 F Sport ត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ រួមជាមួយនឹងម៉ូឌែល NX 350 F Sport៕
ប្រភព៖ xhay