អ្នកចង់ទិញ Ford Ranger ស៊េរី២០២៣នៅអូស្ត្រាលី ត្រូវរង់ចាំមួយឆ្នាំទើបបានជិះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Ford ប្រចាំនៅអូស្ត្រាលីបានប្រកាសថាពេលវេលារង់ចាំសម្រាប់រថយន្ត Ranger Wildtrak និងរថយន្ត Ranger Raptor ឆ្នាំ២០២៣ បានឡើងដល់ត្រីមាសទីបួន នៃឆ្នាំ២០២៣ ដែលមានន័យថាអ្នកដែលកុម្ម៉ង់ទិញឥឡូវត្រូវរង់ចាំចន្លោះពី ១១ ទៅ ១៣ខែ ទើបទទួលបានរថយន្ត។

ក្រុមហ៊ុនបានបញ្ជាក់ថាតម្លៃ និងលក្ខណៈសម្បត្តិសម្រាប់រថយន្ត Ranger អាចនឹងមានការប្រែប្រួលផងដែរក្នុងអំឡុងពេលរង់ចាំនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើវិបសាយ ក្រុមហ៊ុនបានពន្យល់ថាការចាប់អារម្មណ៍លើរថយន្ត Ranger Wildtrak ជំនាន់ថ្មី មានច្រើនលើសលប់ ប្រសិនបើអតិថិជនកុម្ម៉ង់ថ្ងៃនេះ ប្រហែលជានឹងបានរថយន្តប្រើប្រាស់នៅត្រីមាសទីបួន នៃឆ្នាំ២០២៣។

កាលពីដើមខែ Ford ប្រចាំនៅអូស្ត្រាលី បានប៉ាន់ស្មានពីការរង់ចាំរយៈពេល៧ខែ សម្រាប់រថយន្តពីរម៉ូដែលខាងលើ ក្រោយអាចកក់ការផលិតពីរោងចក្រនៅប្រទេសថៃ ខណៈដែលពេលវេលារង់ចាំថ្មីនេះគឺដូចគ្នានឹងរថយន្ត  Everest Sport និង Everest Platinum ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម