អ្នកជិះម៉ូតូ Royal Enfield នៅខ្មែរ អត់មានត្រូវឈឺក្បាលរឿងរកគ្រឿងបន្លាស់ទេ

បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​​អ្នក​ជិះ​ម៉ូតូ​ចាស់ៗ​​មួយ​ចំនួន គឺ​ការ​ស្វែង​រក​គ្រឿង​បន្លាស់​ហ្សីន (Original) ​យក​មក​ធ្វើ​ការ​ផ្លាស់​ប្ដូរ ជា​ពិសេស​​​គឺ​​ប្រភេទ​ម៉ូតូ​ចាស់ៗ​បែប​បុរាណ។ ចង់​ស្វែង​រក​គ្រឿង​បន្លាស់​ហ្សីន​ត្រូវ​ប្រើ​ពេល​វេលា​យូរ និង​​ត្រូវ​ចំណាយ​អស់​ច្រើន​ដោយ​សារ​ពេល​ខ្លះ​ត្រូវ​ដឹក​ជញ្ជូន​ពី​រោងចក្រ​នៅ​ក្រៅ​ប្រទេស។

យ៉ាងណាក្ដី​​​​ចំពោះ​អ្នក​ប្រើ​ប្រាស់​ម៉ូតូ Royal Enfield មិន​ឈឺ​ក្បាល​ក្នុង​ការ​ស្វែង​រក​គ្រឿង​បន្លាស់​យក​មក​ផ្លាស់​ប្ដូរ​នោះ​ទេ។ ម៉ូតូ​ Royal Enfield ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​យក​គុណភាព​​​ជា​​ចម្បង ធ្វើ​ឲ្យ​ម៉ូតូ​​​មាន​ភាព​រឹងមាំ​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង​។ បន្ថែម​ពី​នេះ​​ក្រុមហ៊ុន Royal Enfield ក៏​មាន​ផ្ដល់​ជូន​សេវាកម្ម​ថែទាំ និង​ជួសជុល​ម៉ូតូ​ជា​ទី​ពេញ​ចិត្ត​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​ម៉ូតូ​មាន​អាយុកាល​ចំណាស់​យ៉ាង​ណា​ក៏​ក្រុម​ការងារ​ Royal Enfield មាន​គ្រឿង​បន្លាស់​គ្រប់​គ្រាន់​សម្រាប់​ជួសជុល​ម៉ូតូ​ចំណាស់ៗ​ដែល​​មាន​បញ្ហា។ ជាក់​ស្ដែង​នៅ​កម្ពុជា​ មាន​អតិថិជន​មួយ​រូប​ មាន​​ម៉ូតូ Royal Enfield ចំនួន ៣គ្រឿង ហើយ​មាន​ម៉ូតូ​មួយ​មាន​អាយុ​កាល​ចំណាស់​​ខ្លាំង​ដោយ​ជា​ស៊េរី​ឆ្នាំ ១៩៤៥។ អតិថិជន​រូប​នេះ​ តែង​យក​ម៉ូតូ​ទាំង​បី​របស់​ខ្លួន ទៅ​កាន់​​ក្រុមហ៊ុន Royal Enfield Cambodia ជា​ទៀង​ទាត់​ដើម្បី​ធ្វើ​ការ​ថែទាំ ដោយ​ការ​ថែទាំ​មាន​ផ្ដោត​លើ ​ប៊ិច​សាំង​អេឡិចត្រូនិក, តម្រង​ខ្យល់, ​ពិនិត្យ​លើ​កង់ និង​ការ​​ត្រួត​ពិនិត្យ​ទូទៅ​ផ្សេងៗ​ទៀត។

​​​​ដូច​នេះ​សម្រាប់​អតិថិជន Royal Enfield ​ទាំង​អស់​នៅ​កម្ពុជា​ ​​មិន​បាច់​​ព្រួយ​បារម្ភ​លើ​​បញ្ហា​ខូច​ខាត​ដែល​មាន​លើ​ម៉ូតូ ​​​ដោយ​សារ​ក្រុមហ៊ុន​​មាន​ផ្ដល់​ជូន​សេវាកម្ម​ជួសជុល​​ដ៏​ល្អ​ឥត​ខ្ចោះ ដែល​ធានា​ថា​ម៉ូតូ​របស់​អស់​លោក​អ្នក​នឹង​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង អាច​ផ្ទេរ​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ប្រើ​ប្រាស់​ជា​បន្ត​បាន​ទៀត​ផង៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម